ឯកឧត្ដមជាវ តាយអញ្ជើញចុះប្រគល់ស្ពានឈើនៅឃុំស្ទឹងកែវស្រុកទឹកឈូជូនដល់រដ្ឋបាលស្រុកឈូកដើម្បី បន្តកសាងសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ស្ពានឈើមួយកន្លែងដែល មានប្រវែង ប្រមាណ៨០ម៉ែត្រឆ្លងកាត់ស្ទឹងកែវ ស្ថិតក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូខេត្តកំពត បន្ទាប់ពីបានជំនួសដោយស្ពានថ្មីធ្វើពីបេតុងស្របគ្នានឹងស្ពានឈើចាស់នេះ។
នៅព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៩ ត្រូវបាន ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មួយចំនួនក្នុងខេត្ត បានអញ្ជើញចុះទៅដល់ទីតាំងស្ពាននេះ ធ្វើការប្រគល់នឹងទទួលជូនដល់រដ្ឋបាលស្រុកឈូក ដើម្បីយកទៅកសាងឡើងវិញ សម្រាប់សម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំចំនួន២ ក្នុងស្រុកឈូក។

មានប្រសាសន៍ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋន ឯកឧត្តមជាវ តាយអភិបាលខេត្តបានបញ្ជាក់ថា បន្តពីស្ពានបេតុងថ្មីនេះសាងសង់រួចរាល់ជាស្ថាពរ ព្រមទាំងបានមើលឃើញពីគុណភាព នៃតម្លៃឈើស្ពាននេះនៅប្រើ ប្រាស់បាននៅឡើយ ហើយផ្អែកតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកឈូក។ ស្ពានឈើដែលជំនួសដោយស្ពានបេតុងដ៏ថ្មីនេះ គឺត្រូវបានប្រគល់ឱ្យរដ្ឋបាលស្រុកឈូ ដើម្បីយកទៅកសាងសម្រាប់សម្រួលដល់ការធ្វើដំណើរជូនដល់ប្រជាពលរដ្ឋចំនួន៣ទីតាំងលេីឃុំ ចំនួន២គឺៈ

១-ឃុំតាកែន:
-នៅចំនុចអូកាច់ចង្កេះ​ ក្នុងភូមិជ័យសេនា​ ឃុំតាកែន​ ប្រវែង២៥ម៉ែត្រតំរូវការប្រជាជនប្រមាណជា ១០០គ្រួសារ។

២-ឃុំតេជោអភិវឌ្ឍន៏​
-នៅចំនុចស្ទឹងអង្កាញ់​ ក្នុងភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៏ បប្រវែង២០ម៉ែត្រ តំរូវការប្រជាជនប្រមាណជា៥០០គ្រួសា​ លេី៤ភូមិ។

៣-នៅចំនុចអូរសំបុកឪម៉ាល់ ក្នុងភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៏ បប្រវែង២៥ម៉ែត្រ តំរូវការប្រជាជនប្រមាណជា១០០គ្រួសា​។
ជាមួយការស្វែងយល់ពីស្ថានភាពនៃបញ្ហា តម្រូវការ បញ្ហាសំណូមពរនិង បញ្ហាប្រឈម ផលប៉ះពាល់នានាដែលពាក់ព័ន្ធលើការងារបង្កបង្កើតផល ជាពិសេសជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលបាននូវ សមិទ្ធិផលស្ពានបេតុងថ្មីឆ្លងកាត់ស្ទឹងកែវនេះ ឯកឧត្តមជាវ តាយអភិបាលខេត្តក៏បានផ្ដាំផ្ញើនិងសំណូមពរដល់អាជ្ញាធរមូលដ្ឋានរួមនឹងប្រជាពលរដ្ឋនាំគ្នាជំរុញការដាំដុះព្រមទាំងចិញ្ចឹមសត្វដើម្បីរួមផ្សំធ្វើឱ្យជីវភាព ការរស់នៅកាន់តែប្រសើរឡើង។

ចំណែកការដោះស្រាយបញ្ហាផលប៉ះពាល់ជូន ចំពោះប្រជាពលរដ្ឋមួយគ្រួសារពីការកសាងស្ពានថ្មីស្ទឹងកែវនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ភារកិច្ចឲ្យអាជ្ញាធរស្រុក ឃុំ ធ្វើការសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។

-គួររំលឹកដែរថា កាលដើមឡើយស្ពានឆ្លងកាត់ស្ទឹងកែវនេះ គឺធ្វើពីឈើ ហើយក៏មានការវាយប្រហារបំផ្លាញដោយទឹកជំនន់នៅក្នុងឆ្នាំ២០១៨
កន្លងទៅនេះ។ ដោយមាន ការចាំបាច់និងយកចិត្តទុកដាក់ខ្ពស់រាល់បញ្ហាលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងមើលឃើញពី សារៈសំខាន់នៃស្ពាននេះ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានបន្តកសាងស្ពានឈើថ្មីមួយឡើងវិញដែលជាអំណោយ ដ៏ថ្លៃថ្លាដោយប្រើប្រាស់ថវិការបស់សម្ដេចតេជោហ៊ុនសែន មានប្រវែង៨៥ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលឆ្លងកាត់របស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន។

បន្ទាប់មកទៀតឯកឧត្តមអភិបាលខេត្តក៏បានដាក់សំណើទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ រហូតទទួលបាន ជំនួសនូវសមិទ្ធផលស្ពានថ្មីស្រឡាងធ្វើពីបេតុងដែលមានប្រវែង១០៥ ម៉ែត្រទទឹង៨ម៉ែត្របម្រើ នូវសេចក្ដីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចសាធារណជនទូទៅ និងការដឹងគុណចំពោះរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអនុវត្តប្រកាន់ ខ្ចប់ខ្ចួននូវគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិ គឺផ្ដោត ជាអតិភាពសំខាន់ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation