សម្តេចតេជោ ហ៊ុន សែន៖ បោះឆ្នោតឲ្យ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ គឺដើម្បីសន្តិភាព វឌ្ឍនៈភាព និងវិបុលភាពនៃកម្ពុជាទាំងមូល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកពីការដឹកនាំជោគជ័យ សន្តិភាពចំពោះប្រទេសជាតិទាំងមូលចាប់ពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន ក្នុងនោះសម្តេចបានសសេរលើPageផ្លូវការសម្តេចយ៉ាងដូច្នេះថា៖ សូមជូនរូបថត១សន្លឹកថតនៅឆ្នាំ ១៩៩៨ នៅពេលដែលយើងបំផ្លាញអាវុធចោលនៅស្តាតអូឡាំពិកក្រោយពីគ្រប់ភាគីខ្មែរទាំងអស់ សម្រេចជ្រើសរើសយកសន្តិភាពប្រសើរជាងការបន្តធ្វើសង្រ្គាម ដែលចាប់ពីពេលនោះមក គឺកម្ពុជាយើងមានសន្តិភាពពេញលេញមកទល់សព្វថ្ងៃ។

សម្តេចបន្តថា៖ សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺរកបានមកដោយលំបាកខ្លាំងណាស់ ដូច្នេះយើងត្រូវចូលរួមថែរក្សាការពារអោយខានតែបាន ទោះបីដោយតម្លៃណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកទៀតថា៖ បោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ គឺដើម្បីសន្តិភាព វឌ្ឍនៈភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។

សម្តេចក៏សូមជូនពរជនរួមជាតិ និងកូនក្មួយយុវជនជួបតែសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation