រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំយុទ្ធនាការសំអាតបរិស្ថានដើម្បីអបអរសាទឆ្នាំថ្មី ឆ្នាំ២០២០!!!
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង: ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២០ ដែលនិងបានឈានមកដល់នេះ នៅយប់ទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ  នៅព្រឹកមិញនេះរដ្ឋបាលខេត្តស្ទឹងត្រែងបានធ្វើយុទ្ធនាការផ្សព្វផ្សាយនិងសំអាតបរិស្ថាន ក្រោមអធិបតីភាពឯឧត្តមម៉ុម សារឿន អភិបាលខេត្ត និង មានការចូលរួមពីមន្ត្រីរាជការ យុវជន កងកម្លាំងប្រដាប់អាវុធ គរុសិស្សនិងសិស្សានុសិស្សប្រមាណ១០០០នាក់ផងដែរដែលបានដើរដង្ហែជាក្បួនតាមដងទន្លេសេសាន  រហូតមកបិទបញ្ចប់នៅរង្វង់មូលត្រីប៉ាសុីអុីមាត់ទន្លេ។

ក្នុងឱកាសនេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍គាំទ្រចំពោះសកម្មផ្សព្វផ្សាយអប់រំនានាដើម្បីបរិស្ថានកន្លងមក និងលើកទឹកចិត្តឲ្យគ្រប់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ចូលរួមធ្វើសកម្មភាពឲ្យបានព្រមៗគ្នា ក្នុងការគ្រប់គ្រងទុកដាក់សំរាម ថែរក្សាអនាម័យបរិស្ថាននៅជុំវិញ ដើម្បីខ្លួនយើង គ្រួសារ សហគមន៍ និងកន្លែងធ្វើការបស់យើងគ្មានសំរាម។

ឯកឧត្តម ម៉ុម សារឿន បានបន្តថាទន្ទឹមនិងការយកចិត្តទុកដាក់លើបញ្ហាសំរាមនិងបិរស្ថាននេះ យើងត្រូវរួមគ្នាការធនធានធម្មជាតិដ៏សំបូបែបនៅក្នុងខេត្តស្ទឹងត្រែងផងដែរ ព្រោះធនធានធម្មជាតិផ្តល់មកនូវបរិស្ថានល្អ សុខភាពល្អ ព្រមទាំងត្រូវរួមគ្នាការពារឲ្យបាននូវធនធានធម្មជាតិ និងទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មទាំងឡាយដែលធ្វើឲ្យប៉ះពាល់ធនធានធម្មជាតិ ជាពិសេសត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុតចំពោះបុគ្គលណាដែលធ្វើឲ្យមានការប៉ះពាល់ដល់បរិស្ថាន។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation