ព័ត៌មានជាតិ

ថ្នាក់ដឹកនាំនិងបុគ្គលិកស្ថានីយទូរទស្សន៍CNC គោរពជូនពរឯកឧត្តម ហ៊ុយ វណ្ណៈ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលថ្មី ឆ្នាំសកល ២០២០

image

(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ថ្នាក់ដឹកនាំ និងបុគ្គលិកស្ថានីយទូរទស្សន៍ CNC សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រីជាទីស្រលាញ់។

ថ្នាក់ដឹកនាំនិងបុគ្គលិកស្ថានីយទូរទស្សន៍CNC បានគោរពជូនពរ ឯកឧត្តម ហ៊ុយ វណ្ណៈ និងលោកជំទាវ ព្រមទាំងបុត្រីជាទី ស្រលាញ់ក្នុងខ្លឹមសារយ៉ាងដូច្នេះថា « ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ សូមឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមចំពោះប្រជាជន និងប្រទេសជាតិ។សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រីជាទីស្រឡាញ់ជួបតែសុភមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។