ប្រទេសទីម័រខាងកើត យកកម្ពុជា ធ្វើជាប្រទេសគំរូ និងរៀនសូត្រតាម ដើម្បីធ្វើការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនដូចកម្ពុជា
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិទទួលជួបលោក ជំទាវ ហ្វីស៊ីដាដេ ដាស៊ូសា ឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំកម្ពុជា ជម្រាបលា និងពិភាក្សាការងារ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង ប្រាប់ក្រុមអ្នកកាសែតថាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការអបអរសាទរ និងវាយ តម្លៃខ្ពស់ចំពោះភាពជោគជ័យ នៃបេសក កម្មការទូតរបស់លោកស្រីហ្វីស៊ីដាដេ ដាស៊ូសាក្នុងរយៈពេល៤ឆ្នាំនៅកម្ពុជា ដែលបានខិតខំធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងសាធារណ:រដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត)មានការរីកចំរើនគួរឲ្យកត់ សម្គាល់។ ហើយយកន្លងមកប្រទេសទាំងពីរតែងតែគោរពគ្នា និងគាំទ្រគ្នាទៅវិញទៅមក។

កម្ពុជាគឺជាប្រទេសដែលទីម័រខាងកើតយកធ្វើជាគំរូ និងរៀនសូត្រតាម ដើម្បីធ្វើការអភិវឌ្ឍប្រទេសទីម័រខាងកើត។ ទីម័រ បានអរគុណកម្ពុជា ដែលគាំទ្រទីម័រខាងកើត ដែលទីម័រខាងកើតមាន បំណងចូលជាសមាជិកទី១១ នៃប្រទេសអាស៊ាន។ ហើយកម្ពុជាមិនត្រឹមតែគាំទ្រទីម័រខាងកើត មិនត្រឹមតែកម្រិតតំបន់ទេ គឺក្នុងកម្រិតអន្តរជាតិ។

លោកស្រី បញ្ជាក់ថា កិច្ចសហប្រតិ បត្តិការល្អប្រសើរនេះគឺតាមរយៈការផ្លាស់ប្តូរនៅទស្សកិច្ច នៃថ្នាក់ដឹកនាំប្រទេសទាំងពីរជាច្រើនលើក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ឯកអគ្គរដ្ឋទូតដែលបានធ្វើឲ្យប្រទេសទាំងពីរមានទំ នាក់ទំនងកាន់តែល្អ។ ថ្នាក់ដឹកនាំរាជ រដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ ដឹកនាំក្រសួងការបរទេស គឺត្រៀមសហការជា មួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណ: រដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំកម្ពុជាឲ្យមានទំនាក់ទំនងកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប លោកស្រី ហ្វីស៊ីដាដេ ដាស៊ូសា ថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសតាម រយៈក្រសួងការបរទេសដែលមានកិច្ច សហ ការល្អជាមួយលោកស្រី ដែលបានធ្វើឲ្យបេសកកម្មរបស់លោកស្រីចប់ដោយបរិបូរប្រកបដោយជោគជ័យ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation