ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ តំបន់មួយចំនួននឹងចុះត្រជាក់កម្រិត២០-២២អង្សា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន តំបន់វាលទំនាបកណ្តាលតំបន់មាត់សមុទ្រ នឹងចុះត្រជាក់ក្នុងកម្រិតធម្យម ដោយសារតែជ្រលងសម្ពាធខ្ពស់ ជាមួយនិងខ្យល់មូសុងឦសានមធ្យមបក់គ្របដណ្តប់លើកម្ពុជា ។

ក្រុមការងារក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងតាមរយៈការព្យាករកឃើញថាអាកាសធាតុចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នឹងធ្វើឲ្យតំបន់មួយចំនួនដូចជា តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖  សីតុណ្ហភាពអប្បបរមា មានពី២០-២២ °Cនិង សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C ,  តំបន់វាលទំនាបកណ្តាល  សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °c និង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C , តំបន់ មាត់សមុទ្រ  សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ °c និង សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°c ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation