ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បើកកិច្ចប្រជុំសាមញ្ញលើកទី៥១ ដោយលើកយករបៀបវីរៈ៥ចំណុច យកមកពិនិត្យ និងសម្រេច
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី៥១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចំនួន២៥រូប នៅទីស្តីការក្រសួងកិច្ចការនារី។


កិច្ចប្រជុំនេះ ធ្វើឡើងដោយ​លើកយក របៀបវីរៈសំខាន់ៗ ចំនួន៥ មកធ្វើការពិនិត្យ និងសម្រេច។ របៀបវីរៈទាំង៥ចំណុចនោះមាន
១.របាយការណ៍លទ្ធផល របស់គណៈប្រតិភូកម្ពុជា ទៅឆ្លើយការពាររបាយការណ៍ជាតិ​លើកទី៦ ក្នុងសម័យប្រជុំលើកទី៧៤ តាមកាលកំណត់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងកម្រងសំណួរ របស់គណៈកម្មាធិការស៊ី-ដ (CEDAW)។
២.បទបង្ហាញស្ដីពីសេចក្តីសង្កេតសន្និដ្ឋាន៥៧ចំណុច របស់គណៈកម្មាធិការស៊ី-ដ នៃអង្គការសហប្រជាជាតិ លើរបាយការណ៍លើកទី៦ និងការត្រៀមផែនការសកម្មភាព ដោយក្រសួងស្ថាប័នពាក់ព័ន្ធ។
៣.សេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិល លើ​ COB។
៤.ការស្នើសុំចុះទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ របស់តំណាងគណៈកម្មាធិការស៊ី-ដ នៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូស្សារីអូ ម៉ាណាដូ (Rosario manado) និងលោក ហ្គានម៉ា ប៊ីគប៊ី (Gunmar Bergby) ដើម្បីធ្វើការស៊ើបអង្កេត ជុំវិញរបាយការណ៍ នៃការអនុវត្តអនុសញ្ញាស៊ី-ដ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ លើស្ត្រីនិងក្មេងស្រី។
៥. ការត្រៀមរៀបចំកិច្ចប្រជុំឆ្នាំ២០១៩ និងលើកផែនការសកម្មភាពឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី៕
អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation