សម្ដេ​ចពិជ័យសេនា ទៀ បាញ់៖ វិមានឈ្នះ ឈ្នះ គឺជាកន្លែងមួយ សម្រាប់ផ្ទុកនៅឯកសារប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយក៏ជាសារមន្ទីរដ៏ធំសម្រាប់កូនខ្មែរក្នុងការសិក្សាស្រាវជ្រាវបន្ថែម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចពិជ័យសេនាា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងជាប្រធានគណៈកម្មាធិការរៀបចំសាងសង់វិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល ។

ថ្លែងនៅក្នុងពិធីអបអរសារទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការរៀបចំសាងសង់វិមានឈ្នះ ឈ្នះបានលើកឡើងថា វិមានឈ្នះ ឈ្នះ គឺជាកន្លែងមួយ សម្រាប់ផ្ទុកនៅឯកសារប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយក៏ជាសារមន្ទីរដ៏ធំសម្រាប់កូនខ្មែរក្នុងការ សិក្សាស្រាវជ្រាវបន្ថែមទៀតចំពោះប្រវត្តិសាស្រ្តប្រទេសមួយនេះ។

សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់ថា«សំណង់វិមាន ឈ្នះ ឈ្នះនេះមិនមែនជាកន្លែង មួយសម្រាប់បង្ហាញនិងផ្ទុកនៅឯកសារឬតឹកតាងនានានៃប្រវត្តិសាស្រ្តខ្មែរនោះទេ វាបានក្លាយទៅជា មណ្ឈមណ្ឌលមួយដ៍ធំនៅក្នុងរាជធានីភ្នំពេញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដើរលំហែរកាយផងដែរ ហើយជាងនេះទៅទៀត សំណង់វិមាននេះគឺជាសញ្ញាមួយបង្ហាញនូវអត្តសញ្ញាណជាតិ ការសាមគ្គី ជាតិ និងរួបរួមគ្នាដើម្បីសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះផងដែរ»។
សំណង់វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។


នៅថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធសំណង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ- ឈ្នះ និងអបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាផងដែរ។
ក្រោយសម្ពោធជាផ្លូវការអស់រយៈពេលមួយឆ្នាំមកនេះមានប្រតិភូទាំងក្នុង និងក្រៅប្រទេស សាធារណជនជាតិ និងអន្តរជាតិនានា ចូលទស្សនា និងសិក្សាស្រាវជ្រាវគឺមានចំនួនជាងបីលាននាក់ ហើយក្នុងនោះអត្រាប្រជាជនចូលទស្សនាគិតជាមធ្យមក្នុងមួយថ្ងៃ៥០០នាក់ ទៅ១៥០០នាក់។ ដោយឡែក នៅថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកនានា ចំនួនចូលទស្សនាកើនឡើងគួរឱ្យកត់សម្គាល់ ពី១០០០នាក់ ទៅ៣០០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការឲ្យដឹងពីឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ។


សូមបញ្ជាក់ថាការស្ថាបនាវិមាន ឈ្នះ ឈ្នះនេះ មានគោលដៅសំខាន់ចំនួន៥ដូចជាទី១៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។

ទី២៖ គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិត របស់មគ្គុទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។

ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យបន្តការសិក្សា និងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។
ទី៤៖បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័នផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់ បានឈ្វេងយល់។ និងទី៥៖ បង្កើតគោលដៅទេសចរណ៍មួយ នៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រវប្បធម៌ ក៏ដូចជាគោដៅ សម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕
ដោយ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation