សប្បុរសជនជាច្រើនរូបជួបជុំពិសាបាយសាមគ្គី នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​ បន្ទាប់​ពី​រោង​បាយ​ នៃមណ្ឌលសុខភាពនេះត្រូវបានសាងសង់រួចរាល់
| ព័ត៌មានជាតិ
SHARE

រតនគិរី​៖​ បាយសាមគ្គីពេលថ្ងៃត្រង់នាថ្ងៃទី២៦ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ បានរៀបចំឡើង ដោយ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​ ហើយ​មានការ​អញ្ជើញ​ចូលរួម​ពិសា​អាហា​ ពី​សំណាក់​លោក​ គឹ​ម​ រស្មី​ រួម​ទាំង​សប្បុរសជន​មួយ​ចំនួន​ទៀត​ដូច​ជា​ លោក​ ងួ​ន​ បូ​បូរ៉ាន់,លោក ម៉ោ​ញ​ វ៉ៃ​,លោក អៀង​ រ៉ុ​ង​ និងលោក​ ឈុ​ន​ លាង​។​ ដែល​ជា​សប្បុរសជន​ បាន​ចូលរួម​ជា​ថវិកា​ ក្នុង​ការ​ចែក​អំណោយ​សប្បុរសធម៌​ជូន​ស្ត្រី​រង​ចាំ​ឆ្លងទន្លេ​ ស្ត្រី​ឆ្លងទន្លេ​រួច​ និង​អ្នកជំងឺ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ បាន​ចូលរួម​ជា​ថវិកា​ ក្នុង​ការ​សាងសង់​រោង​បាយ​ បំពាក់​ដោយ​តុ​កៅអី​ ២​កំ​ផ្លេ​រ​។​

ការឈានដល់ការសាងសង់ផ្ទះបាយនេះ គឺបន្ទាប់ពីមានការស្នើសុំពីលោកពី​លោក​ ធុ​យ​ គ​ន្ធី​ ប្រធាន​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​ គ្រា​ដែល​លោក​ គឹ​ម​ រស្មី​ និង​សប្បុរសជន​ អញ្ជើញ​ចែក​អំណោយ​សប្បុរសធម៌​ កាលពី​ថ្ងៃ​ទី​២៤​ វវិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ​ ជូន​ដល់​ស្ត្រី​ឆ្លងទន្លេ​រួច​ និង​ស្ត្រី​រង​ចាំ​ឆ្លងទន្លេ​ចំនួន​៩​នាក់​ ។​

​ក្នុង​ឱកាស​ពិសា​បាយ​សាមគ្គី​នេះ​ដែរ​ លោក​ ធុ​យ​ គ​ន្ធី​ ប្រធាន​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​ និង​អនុប្រធាន​ បាន​ជូនពរ​ ព្រមទាំង​ថ្លែងអំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជនទាំងអស់ ដែល​តែងតែ​ជួយ​ដល់​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​ ក៏​ដូច​ជា​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងមូល​ក្នុងស្រុក​កូន​មុំ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ថា​ ទឹកចិត្ត​សប្បុរសធម៌​ របស់​លោក​ គឹ​ម​ រស្មី​ និង​សប្បុរសជន​ ដែល​តែងតែបាន​បរិ​ច្ចាគថវិកាផ្ទាល់ខ្លួន ចែក​អំណោយ​ជូន​អ្នកជំងឺ​ ជួយ​ដល់​មណ្ឌល​សុខភាព​ ក្នុង​ការ​សាងសង់​អាគារ​រង​ចាំ​ ច​ណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លា​ ក៏​ដូច​ជា​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្ន​ង​ការ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ លើក​ស្ទួយ​វិស័យ​សុខាភិបាល​ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ឲ្យ​មាន​កម្លាំងចិត្ត​ ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​ក្នុង​គ្រួសារ​ឲ្យ​បាន​ធូរធា​ នេះ​ជា​គោលបំគោលបំណងដ៏សំខាន់របស់រាជរដ្ឋាភិបាលុង៕ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation