ការប្រឡងជ្រើសរើសយោធាបានបញ្ចប់នៅថ្ងៃនេះនឹងប្រកាសលទ្ធផលនៅចុងខែមករាឆ្នាំក្រោយ
| ព័ត៌មានជាតិ
SHARE

  ការប្រឡងជ្រើសរើសយោធាផ្នែកជានាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ព ជើងគោកជំនាន់ទី១២ នាយទាហានបន្តវេនជំនាន់ទី១៣ និងនាយទាហានជំនាញបច្ចេកទេសយោធាជាដើមនោះត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៦ ខែធ្នូ នេះហើយនឹងប្រកាសលទ្ធផលជាបឋមនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ខណៈការប្រឡបប៉ុន្មានថ្ងៃមកនេះបានប្រព្រឹត្តិទៅដោយរលួននោះ។

  នៅឆ្នាំ២០១៩-២០២០នេះក្រសួងការពារជាតិបានសម្រេចជ្រើសរើសទាហាន ប្រមាណជាង ប្រាំមួយរយនាក់ដោយមានការប្រឡងត្រឹមត្រូវបំផុតគ្មានការសូកប៉ាន់ ខណៈបេក្ខជន-បេក្ខនារីជាង ប្រាំបីពាន់នាក់ត្រូវបានដាក់ឈ្មោះប្រឡងនៅទូទាំងប្រទេស ហើយការប្រឡងនេះគឺមានវិញ្ញាសារជា ច្រើនទាំងកម្រិតវប្បធម៌និងកាយសប្បទាជាដើម។

  អ្នកស្រីឧត្តមសេនីយ៍ទោ ស៊ុ សុខា នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានមណ្ឌលប្រឡងភ្នំពេញបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែធ្នូនេះថា ការប្រឡងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបានប្រព្រឹត្តិទៅដោយរលួនគ្មានការរត់ការនិងស៊ីសំណូកអ្វី នោះឡើយហើយពិសេសទៅទៀតនោះ នៅឆ្នាំនេះអ្នកស្រីបានឃើញបេក្ខជន-បេក្ខនារីបានខិតខំយក ចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីប្រកួតប្រជែងគ្នា ស្របទៅតាមវិញ្ញាសារដែលគណៈកម្មការបានដាក់ជូននោះ។

    បើតាមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជា ការកងទ័ពជើងគោកបានប្រកាសថាការប្រឡងជ្រើសរើស នាយទាហាននៃកងយោធពលខេមរ ភូមិន្ទ សម្រាប់ឆ្នាំ ២០១៩-២០២០នេះគឺធ្វើឡើងដោយភាពត្រឹមត្រូវតម្លាភាពគ្មានការសូកប៉ាន់ឬរត់ការដើម្បី ជាប់ឡើយអ្នកចេះគឺនឹងជាប់។មានប្រសាសន៍នៅក្នុងកម្មវិធីបើកការប្រឡងជ្រើសរើសនាយទាហាន  នៃ កងយោធពល ខេមរភូមិន្ទ  នៅវិទ្យាល័យបាក់ទូករាជធានីភ្នំពេញ  នាព្រឹកថ្ងៃទី ២២  ខែ ធ្នូ កន្លងមកថ្មីៗនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក បានលើកឡើងថា ប្អូនៗដែលមកធ្វើការប្រឡងនាពេលនេះសុទ្ធតែមានសុឆន្ទះក្នុងការចូលរួម ការពារជាតិសាសនានិងការពារបូរណភាពទឹកប្រកបដោយសមត្ថភាពពិតប្រាកដរបស់ខ្លួននោះ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation