CDC សម្រេចអនុម័តគម្រោងវិនិយោគធំៗចំនួន ៩ ដែលមានតម្លៃទឹកប្រាក់ជិត ២ពាន់លានដុល្លារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហាញពីគម្រោងវិនិយោគធំៗចំនួន ៩នៅចុងឆ្នាំនេះ ដែលគណៈកម្មាធិការវិនិយោគកម្ពុជា របស់ខ្លួនសម្រេចអនុម័តអនុញ្ញាតឲ្យធ្វើការវិនិយោគ ដែលមានតម្លៃទុនសរុបជិត ២ពាន់លានដុល្លារ និងអាចបង្កើតការងារដោយផ្ទាល់បានជាង ១ម៉ឺនកន្លែង ក្នុងនោះក៏មានគម្រោងវិនិយោគផ្សារទំនើបអ៊ីអនទី ៣ផងដែរ។
គម្រោងវិនិយោគទាំងនោះមានដូចខាងក្រោម៖
១- “SCHNEITEC POWER CO., LTD”គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។
២- “SCHNEITEC INFINITE CO., LTD”គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។
៣- “DE HEUS TMH CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។
៤-“MILLPLAN INDUSTRIES (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈ អេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក I-J ផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។
៥- “FHL INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៤កន្លែង។
៦-“CXD INDUSTRY CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទ និងគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។
៧-“AEON MALL (CAMBODIA) CO.,LTD.”គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២៨៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។
៨-“XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ១៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០៩កន្លែង។
៩-“BOCC DEVELOPMENT CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១៦០០ units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ” មានទុនវិនិយោគប្រមាណ ១១៨១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣៧០កន្លែង។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation