រដ្ឋមន្រ្តីក្រសួងដែនដី អះអាងថា ករណីប្តឹងតវ៉ាក្នុងវិវាទដីធ្លីថយចុះ គួរឲ្យកត់សម្គាល់
| ព័ត៌មានជាតិ
SHARE

ក្នុងសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា មានប្រសាសន៍ថា បន្ទាប់ពីក្រសួង បង្កើតគណៈកម្មការសុរិយោដី ក្រុមការងារដោះស្រាយវិវាទដីធ្លី និងក្រុមការងារដោះស្រាយ វិវាទចល័ត មកទល់ពេលនេះ ចំនួនវិវាទរឿងដីធ្លី និងការប្ដឹងតវ៉ាមានការថយចុះ គួរឲ្យកត់សម្គាល់។

ក្រសួងដែនដី កំពុងខិតខំគ្រប់គ្រង ប្រើប្រាស់ និងការបែងចែកដីធ្លី ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធិភាព និងចីរភាព ក្នុងគោលដៅបង្កើន ប្រាក់ចំណូលជូនជាតិ ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ។ ក្រសួងក៏បានជំរុញ អនុវត្តរៀបចំ ដាក់ចេញនូវវិធានការ ផែនការរូបវ័ន្ត ចាំបាច់នានាមួយចំនួន នៅតាមផែនភូមិសាស្រ្ត នីមួយៗ ដើម្បីចូលរួមអភិវឌ្ឍកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន។

សូមជំរាបថា នៅឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី បានដោះស្រាយវិវាទដីធ្លីជួនប្រជាពលរដ្ឋបានចំនួន ២១៦៥ករណី៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation