អ្នកជំនួញដីធ្លី អះអាងថា ពេលនេះ ក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន
| ព័ត៌មានជាតិ
SHARE

លោកស្រី ចុង ជីងម៉ី ប្រធានសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពេលនេះ ក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន ដោយមានសំណង់ធំៗជាច្រើនបានលេចឡើងជាបន្ត បន្ទាប់។

លោកស្រី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ចុះហត្ថលេខាប្រគល់សិទ្ធិអាជីវកម្មដល់សាខាថ្មីចំនួន៤ និងអនុសាខាថ្មីចំនួន២បន្ថែមទៀតរបស់ KW-កម្ពុជា។ នៅក្នុងចំណោមសាខាថ្មីទាំង៤ នោះ លោកស្រី ចុង ជីងម៉ី បានបើកដំណើរការសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត និងលោកកាំង វណ្ណៈ បើកដំណើរការសាខា KW-កម្ពុជា នៅក្នុងខណ្ឌពោធិ៍សែនជ័យ និងលោក កែវ សុជាតិ បើកដំណើរការសាខា KW-កម្ពុជា នៅទីរួមខេត្តកំពត។ លោកស្រី ចុង ជីងម៉ី បានឲ្យដឹងទៀតថា អចលនទ្រព្យ នៅក្រុងប៉ោយប៉ែត នឹងរឹតតែមានសក្តានុពលបន្ថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KW-កម្ពុជា បានឲ្យដឹងថា មានកត្តាធំៗមួយចំនួន ដែលធ្វើឲ្យ វិស័យដីធ្លីនៅកម្ពុជា បន្ដភាពរឹងមាំ ដោយក្នុងឆ្នាំ២០២០ខាងមុខនេះ រឹតតែបន្ដភាពរឹងមាំខ្លាំងឡើងៗ ដោយសារកក្តាស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ស្ថានភាពល្អប្រសើរនៃវិស័យអចលនទ្រព្យ បានធ្វើឲ្យការវិនិយោគលើវិស័យដីធ្លី មានការរីកដុះដាល។ ការធ្វើពាណិជ្ជកម្ម និងប្រគល់សិទ្ធិធ្វើអាជីវកម្មក្នុងវិស័យដីធ្លី គឺជាផ្នែកមួយនៃការបង្ហាញពីភាពទូលំទូលាយ និងភាពរីកចម្រើននៃវិស័យនេះនៅកម្ពុជា៕អត្ថបទ ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation