នាយករដ្ឋមន្ត្រីជប៉ុនស្នើឲ្យកូរ៉េខាងត្បូងចាត់វិធានការដើម្បីដោះស្រាយជម្លោះទ្វេភាគី
| ព័ត៌មានជាតិ
SHARE

កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានស្នើឲ្យប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) ចាត់វិធានការដើម្បីដោះស្រាយជម្លោះដ៏ជូរចត់នៅក្នុងកិច្ចពិភាក្សាទ្វេភាគីជាលើកដំបូងរបស់មេដឹកនាំទាំងពីរក្នុងរយៈពេល១៥ខែមកនេះ។

ក្នុងអំឡុងជំនួបទ្វេភាគីដែលបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលត្រីភាគីស្ថិតក្នុងភាគនិរតីនៃប្រទេសចិន, លោក អាបេ (Abe) និងលោក មូន (Moon) បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការ ពង្រឹងចំណងមិត្តភាពបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងភាពតានតឹងមិនធ្លាប់មានក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជួបពិភាក្សាជាមួយលោក មូន (Moon), លោក អាបេ (Abe) ក៏បានអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្កហេតុណាមួយផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងមានភាពល្អក់កករចាប់តាំងពីឆ្នាំមុនបន្ទាប់ពីតុលាការកំពូលកូរ៉េខាងត្បូងបានបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងសំណងដល់ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនដែលត្រូវបានបង្ខំឲ្យធ្វើការក្នុងអំឡុងសម័យអាណានិគមជប៉ុន។

ប៉ុន្តែជប៉ុនបាននិយាយថា បញ្ហានេះត្រូវបានដោះស្រាយរួចរាល់នៅក្រោមសន្ធិសញ្ញាឆ្នាំ១៩៦៥ហើយបានថាសេចក្តីសម្រេចរបស់តុលាការគឺជាការបំពានច្បាប់អន្តរជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation