អភិបាលខណ្ឌចំការមនជម្រុញអោយអាជ្ញាធក្នុងមូលដ្ឋានបន្ថែមការយកចិត្តទុកដាក់ ពាក់ព័ន្ធនិងបញ្ហាមួយចំនួន
| ព័ត៌មានជាតិ
SHARE

អភិបាលខណ្ឌចំការមនជម្រុញអោយអាជ្ញាធក្នុងមូលដ្ឋានបន្ថែមការយកចិត្តទុកដាក់ ពាក់ព័ន្ធនិងបញ្ហាផ្សេងៗដែលមានភាពអសកម្មដូចជាល្បែងស៊ីសង ជាពិសេសល្បែងហ្គេមបាញ់ត្រី បញ្ហាគ្រឿងញៀននិងបរិស្ថានអនាម័យផងដែរ។

ការជម្រុញនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខណ្ឌចំការមននៅ ព្រឹកថ្ងៃទី២៥ ធ្នូនេះដែលមានការចូលរួមពីអាជ្ញាធពាក់ព័ន្ធដូចជាលោក លោកស្រីអភិបាលរង អធិការនិងមេបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងលោក លោកស្រីជាចៅសង្កាត់ លោកមេភូមិទាំង៥ក្នុងខណ្ឌចំការមនផងដែរ។

លោកថេង សុថុល អភិបាលខណ្ឌចំការមន មានប្រសាសន៍ជំរុញបន្ថែម បានអោយដឹងថា ក្នុងនាមជាអាជ្ញាធក្នុងមូលដ្ឋានផ្ទាល់លោក លោកស្រីដែលជាចៅសង្កាត់រឺមេភូមិ ត្រូវរាយការណ៍ដោយផ្ទាល់មកគណៈអភិបាលខណ្ឌដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋអោយទាន់ពេលវេលាពាក់ព័ន្ធនិងករណីគ្រឿងញៀន បញ្ហាល្បែងស៊ីសងនិង បញ្ហាបរិស្ថាន ដែលប្រជាពលរដ្ឋរាយការណ៍អោយជួយដោះស្រាយ លោកបន្តថា កន្លងមកក្នុងនាមអាជ្ញាធ ខណ្ឌក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋតែងតែចុះជួយដោះស្រាយដោយផ្ទាល់មិនដែល ប្រកែកឡើយ តែមានពេលខ្លះក៏ឆកល្វែងម្តងម្តាលដោយសារ មានការងារជាច្រើនដែលត្រូវដោះស្រាយ តែទោះជាយ៉ាងណាសន្យានិងជួយសំរួលរាល់សំណើរនិងសំណូមពរ របស់ ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនិងបញ្ហាដាក់គោលដៅត្រួតពិនិត្យអាវុធនិងជាតិស្រវឹងនៅពេលយប់ លោកថេង សុថុល បានជម្រុញសមត្ថកិច្ចជំនាញត្រូវផ្លាស់ប្តូរទីតាំងដាក់វេនគ្រប់សង្កាត់ទាំង៥ ទូទាំងខណ្ឌធ្វើយ៉ាងណាសំដៅរជួយទប់ស្កាត់និងកាត់បន្ថយរាល់បទល្មើសផ្សេងៗដែលឆ្លងកាត់ ទីតាំងត្រួតពិនិត្យ។ លោក អភិបាលខណ្ឌចំការមនក៏បានជម្រុញអោយអាជ្ញាធយកចិត្តទុកដាក់ចុះពិនិត្យដោយផ្ទាល់នៅតាមដីឡូតិ៍ទុកចោលមួយចំនួនដែលមានករណីប្រមូលផ្តុំ គ្នាជក់ថ្នាំញៀន ដែលថ្មីនេះត្រូវបានជនសង្ស័យបង្វែរចេញពីតាមក្លឹបកម្សាន្តទៅប្រមូលផ្តុំគ្នាជក់ នៅតាមបន្ទប់ជួលរឺ ខុនដូ និងដីឡូតិ៍ទុកចោលផងដែរ។

រីឯបញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅលើដងផ្លូវ អភិបាលខណ្ឌចំការមន គ្រោងនិងរៀបចំខ្នោះសំរាប់ចាក់កង់រថយន្តដែលចតគ្មានសណ្តាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ ដោយចាប់អនុវត្តនៅតាមផ្លូវបណ្តោយលូបឹងត្របែក ដែលកន្លងមកអាជ្ញាធ បានជូនដំណឹងជាច្រើនដងតែម្ចាស់យាន្តយន្តហាក់ធ្វើមិនដឹងមិនលឺហើយមិនខ្វល់និង ការជូនដំណឹងរបស់អាជ្ញាធនិងនៅបន្តចតយាន្តយន្តគ្មានសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវបណ្តាលអោយកកស្ទះចរាចរណ៍មិនអាចធ្វើដំណើរបានផងដែរ៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation