នាយករដ្ឋមន្រ្តីកម្ពុជា និងវៀតណាម នឹងអញ្ជើញសម្ពោធផ្សារព្រំដែន នៅខេត្តត្បូងឃ្មុំ
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីវៀតណាម នឹងអញ្ជើញសម្ពោធផ្សារគំរូព្រំដែនកម្ពុជា និងវៀតណាម ដែលមានទីតាំង នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។  

ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ឯកឧត្តម ប៉ាន សូស័គ្គ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជ កម្ម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានចុះ ពិនិត្យរៀបចំពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) និងរៀបចំក្រុងពាលីសុំសេចក្តីសុខ និងសេរីសួស្តី ស្ថិតក្នុងភូមិដារកណ្តោក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង បានឲ្យដឹងថា បើតាមការគ្រោងទុក ពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារនេះ នឹងត្រូវប្រារព្ធធ្វើ ឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីដ៏ខ្ពង់ ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀនសួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ ក៏មានកិច្ចប្រជុំ ពិភាក្សាពីផែនការបែងចែកភារកិច្ចលំអិត នៃការទទួលខុស ត្រូវក្នុងដំណើរការ ពិធីសម្ពោធពីសំណាក់គណៈកម្មការរៀប ចំបុណ្យជាតិ អាជ្ញាធរខេត្ត ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើ យ៉ាងណាឲ្យការប្រព្រឹត្តទៅធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជា អង្គពិធីទាំងមូលប្រកបដោយភាព រលូន និងជោគជ័យ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បញ្ជាក់ថា ផ្សារដារនេះ នឹងបម្រើអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ កម្ពុជា និងសម្រាប់ដាក់លក់ទំនិញ របស់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស រួមចំណែកដោះស្រាយ បញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែងតែរាំងស្ទះ ដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅ តាមព្រំ ដែនកម្ពុជា និងវៀតណាម ។

គួររំលឹកផងដែរថា ផ្សារដារនេះ ត្រូវបានអនុម័ត លើកដំបូង កាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅ ឆ្នាំ២០១៦ នៅលើផ្ទែដី ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ត្បូងឃ្មុំ ជាមួយទុនវិនិយោគ សរុបចំនួន ៤៤,៧៦១,៤១១,០០០ វៀតណាមដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាល វៀតណាម ។ក្រោយការសម្ភោធន៍ប្រគល់ទទួលនេះ ក៏មានការដាក់តាំងពិព័រពាណិជ្ជកម្ម រវៀងប្រទេសទាំង២ ដែលការដាក់តាំងពីព័រនេះគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ ទី២៦ ឆ្នាំ២០១៩ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation