ដំណាំផ្លែនរនោងមានតំលៃខ្ពស់ក្នុងទីផ្សារស្របពេលអាកាសធាតុមិនសូវអំណោយផល
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ស្របពេលដែលអាកាសធាតុក្តៅខ្លាំងនិងអូសបន្លាយយូរជាងឆ្នាំមុន ហើយសម្រាប់ខេត្តកំពង់ចាមដែលទើបតែ ទទួលបានភ្លៀងធ្លាក់តិចតួចនោះ ការបង្ករបង្កើនផលដំណាំផ្សេងៗនៅតែជួបប្រទះនឹងការខ្វះខាតទឹកប្រើប្រាស់នៅតាមតំបន់នានា ប៉ុន្តែប្រជាកសិរដាំនរនោងនៅចំណុចបឹងបាសាក់ ស្ថិតនៅជាយសង្កាត់សំបួរមាស ក្រុងកំពង់ចាមជាប់ជាមួយនឹងឃុំកោះរការ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺនៅតែតស៊ូដាំនរនោងរបស់ពួកគាត់ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។


បើទោះបីជាអាកាសធាតុក្នុងឆ្នាំនេះមានសភាពក្តៅ ធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងការថែទាំបាញ់ទឹកដំណាំនរនោងរបស់គាត់ ដោយត្រូវការចំណាយបន្ថែមទៅលើការទិញប្រេងសាំងដើម្បីបូមទឹកពីបឹងដើម្បីធ្វើការស្រោចស្រព ប៉ុន្តែប្រភពទឹកនៅជិតដីចំការ នរនោងរបស់ពួកគាត់ គឺមិនមានការខ្វះខាតនោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាមបានជួយស្តារ និងជីកប្រឡាយជូនពួកគាត់។

បើតាមប្រជាកសិករដាំនរនោងនៅចំណុចបឹងបាសាក់បានឲ្យដឹងថា ក្រោយពីការដាំដុះនៅក្នុងរយះពេល១ខែកន្លះ គឺពួកគាត់អាច ប្រមូលផលលក់បានជាបន្តបន្ទាប់រហូតដល់ពេលទឹកទន្លេមេគង្គបានឡើង និងហូរលិចចូលនៅក្នុងដីចំការរបស់ពួកគាត់។ ចំពោះតំលៃនរនោងបច្ចុប្បន្នគឺមានតំលៃខ្ពស់ដោយក្នុង១ផ្លែតំលៃ៣៥០រៀល ហើយនរនោងឡើងថ្លៃចុះថ្លៃគឺដោយអាស្រ័យ ទៅលើពេលវេលា និងទំហំនៃការប្រមូលផល ប្រសិនបើនរនោងមិនសូវមានលក់នៅលើទីផ្សារគឺនរនោងមានតំលៃខ្ពស់ ផ្ទុយទៅវិញបើនរនោងសំបូរច្រើន គឺមានតំលៃទាប យ៉ាងណាក៏ដោយប្រជាកសិរកដាំនរនោងនៅភាគខាងកើតនៃបឹងបាសាក់ ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាមជាប់ជាមួយនិងឃុំកោះរការ នៃស្រុកកំពង់សៀម ក៏បានសំណូមពរឲ្យប្រជាកសិករ ដាំដុះដំណាំផ្សេងៗគួរតែប្រើជីធម្មជាតិ ប្រសើរជាងការប្រើប្រាស់ជីគីមីដែលងាយនិងប៉ះពាល់ដល់សុខភាព៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation