ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ថ្លែងសង្ឃដីកាថា បុណ្យតបគុណគ្រូ គឺជា​សកម្មភាពមនុស្សធម៌ យ៉ាង​ប្រសើរបំផុត ផ្សារភ្ជាប់​ទំនាក់ទំនងគ្រូនិងសិស្ស ឲ្យកាន់តែមានភាពជិតស្និទ្ធ   
| ព័ត៌មានជាតិ
SHARE

  កណ្តាល ៖ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ​​មានសង្ឃដីកា នៅក្នុងឱកាស ដែលពុទ្ធិកវិទ្យាល័យ បានរៀបចំពិធីបុណ្យតបគុណគ្រូថា កម្មវិធីនេះ គឺជា​សកម្មភាពមនុស្សធម៌ យ៉ាងពិសេសពិសាលប្រសើរបំផុត ផ្សារភ្ជាប់រវាងទំនាក់ទំនងគ្រូនិងសិស្ស ឲ្យកាន់តែមានភាពជិតស្និទ្ធ ក្នុងន័យថាគ្រូជាបុគ្គលគំរូ ដែលបានផ្ដល់នូវចំណេះដឹង ពុទ្ធិផ្សេងៗទៀត ជាទ្រព្យដ៏មានតម្លៃក្នុងលោក ឬជាអ្នកផ្ទេរ ចំណេះជំនាញ មកឲ្យសិស្ស។ គ្រូជាបុគ្គល មានឧបការៈ ចំពោះសិស្ស គ្រូរាប់ថា ជាបុព្វការីជន និងជាមាតាបិតាទី២​ របស់សិស្សគ្រប់រូប ក្នុងលោក។ ​

  លោកគ្រូ អ្នកគ្រូ ដែលបង្រៀន នៅក្នុងពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា បានបង្ហាញក្តីរីករាយ ដែលបានឃើញ នូវសកម្មភាព រៀបចំពិធីបុណ្យតបគុណគ្រូនេះ ហើយបានសំណូមពរ ឲ្យសមណសិស្ស សិស្ស និងនិស្សិត ជំនាន់ក្រោយៗទៀត នៅទូទាំងប្រទេស រៀបចំពិធីនេះ ឲ្យបានកាន់តែច្រើន និងរៀងរហូត។

  ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ បានមានសង្ឃដីកា​ថា ពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលមានទីតាំងនៅក្រុងតាខ្មៅនេះ ​បានដឹកនាំសមណសិស្ស ប្រារព្ធឡើងនូវពិធីតបគុណគ្រូនេះ ចំនួន៥ដងរួចមកហើយ គឺក្នុងមួយឆ្នាំម្ដង ហើយ​សង្កេតឃើញថា សមណសិស្ស តែង ​បានចូលរួមយ៉ាងពុះពោរ ហួសពីការរំពឹងទុកនេះ គឺជាមោទនភាព និងជាជោគជ័យ​ផ្លែផ្កាថ្មីមួយ របស់ពុទ្ធិកវិទ្យាល័យ​ ហើយក្នុងនាមគណៈគ្រប់គ្រង ព្រះនាយកពុទ្ធិក បានគាំទ្រនិងលើកទឹកចិត្តសាមណសិស្ស បន្តធ្វើពិធីបុណ្យតបគុណគ្រូរាល់ឆ្នាំ៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation