រតនគិរី: ក្នុងឱកាសឈប់សម្រាករយៈពេលពីថ្ងៃទី១១-១៥ នៃពិធី បុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន១៦,៥២៣នាក់
| ព័ត៌មានជាតិ
SHARE

លោក ង៉ែត ពិទូ ប្រធានមន្ទីរ ទេសចរណ៍ ខេត្តរតនគិរីបានឲ្យដឹង នៅល្ងាចថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩ថាក្នុងឱកាសឈប់សម្រាក រយៈពេល ៥ថ្ងៃ គឺពីថ្ងៃទី១១,១២,១៣,១៤,១៥, ខែឧសភាឆ្នាំ២០១៩ នៃពិធីបុណ្យចម្រើនព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចំនួន១៦,៥២៣នាក់ ។


ប្រធាន មន្ទីរទេសចរណ៍រូបនេះបានបញ្ជាក់ថា តាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តរតនគិរី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ខេត្ត ទទួលបានភ្ញៀវ ទេសចរណ៍ សរុប ១៦,៥២៣នាក់ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១៥,៩១៦ នាក់ ភ្ញៀវអន្តរជាតិ ៦០៧នាក់។ បើប្រៀបធៀប ទៅនឹងឆ្នាំង២០១៨ មានការកើនឡើង៣.០២%
ខណៈដែលឆ្នាំ២០១៨មានចំនួន១៦,០៣៨នាក់តែប៉ុណ្ណោះក្នុងនោះភ្ញៀវជាតិមានការកើនឡើង២.៩២% និងភ្ញៀវអន្តរជាតិមានការកើនឡើង៥.៧៤%។


លោក បន្តថាមានរមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនជាងគេមាន ដូចជា៖ រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម បឹងលំគុដ ទឹកធ្លាក់៧ជាន់អូរសៀងលែ ទឹកជ្រោះកាចាញ និងទឹកទឹកធ្លាក់ចាអ៊ុង ។


លោក បានមានប្រសាសន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេស ជាតិមានសុខសន្តិភាព ពេញ ផ្ទៃប្រទេស ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យ ប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ បង្កើនជីវភាពគ្រួសារបានកាន់ តែប្រសើរ ហើយជានិច្ចកាលសម្ដេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពល រដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ៕
 
ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation