ប្រទីប៥ពាន់ដួងនឹងបង្ហាញខ្លួនក្នុងព្រឹត្តការណ៍បុណ្យវិសាខបូជានៅវត្តនគរបាលជ័យក្រៅ
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី១៨ខែឧសភាខាងមុខនេះគឺជាថ្ងៃបុណ្យវិសាខបូជាដែលប្រទេសកម្ពុជាយើងក៏ដូចបណ្តាប្រទេសមួយចំនួននៅលើសកលលោកនឹងរៀបចំពិធីបុណ្យនេះនៅតាមទីអារាមនានា និងនៅតាមទីកន្លែងផ្សេងៗ។

ក្នុងនោះសម្រាប់ខេត្តកំពង់ចាម ស្ថិតនៅវត្ត នគរបាលជ័យក្រៅ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ក៏បានត្រៀមរៀបចំនូវ ព្រឹត្តការណ៍បុណ្យវិសាខបូជានេះ ឡើងដោយបានត្រៀមនិងថ្វាយនូវប្រទីបចំនួន៥០០០ដួង ដែលជាតំណាងឲ្យព្រះពុទ្ធសាសនា ស្ថិតស្ថេររហូតដល់៥០០០ព្រះវស្សា។

បើតាមព្រះសង្ឃ និងលោក ប៉េង ឈុន ដែលតំណាងឲ្យអ្នករៀបចំកម្មវិធីបុណ្យវិសាខបូជាក្នុងវត្តនគរបាជ័យក្រៅមានសង្សដីការ និងបញ្ជាក់ថាបុណ្យវិសាខបូជាគឺជាពិធីបុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសានាហើការរៀបចំពិធីបុណ្យវិសាខបូជានេះក្នុងគោលបំណាងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងដើម្បីរំលឹកនូវព្រឹត្តការណ៍សំខាន់ៗរបស់ ព្រះសាមាសាពុទ្ធ ដែលព្រះអង្គបានប្រសូត្រ ត្រាស់ដឹង និងព្រះអង្គចូលបរិនិព្វាន្ត។

បើតាមលោក ប៉េង ឈុនបានបញ្ជាក់ទៀតថា ក្នុងកម្មវិធីបុណ្យវិសាខបូជាខាងមុខនេះគឺត្រូវបានធ្វើឡើងធំជាងឆ្នាំកន្លងទៅ ដោយក្នុងឆ្នាំនេះមានប្រទីបរហូតទៅដល់៥០០០ដួងដែលជាតំណាងឲ្យព្រះពុទ្ធសាសនាស្ថិតស្ថេររហូតដល់៥០០០ព្រះវស្សា ហើយសម្រាប់ឆ្នាំកន្លងទៅមានប្រទីបត្រឹមតែ២៥៦២ប៉ុណ្ណោះដែលជាតំណាងឲ្យឆ្នាំពុទ្ធសករាជ៕ ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation