ប្រធានាធិបតី រុស្ស៊ី និយាយថា លោកគិតថាប្រធានាធិបតី ត្រាំ ពិតជាចង់ផ្សះផ្សារទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីឡើងវិញ
| ព័ត៌មានអន្តរជាតិ
SHARE

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ផុមភីអូ (Mike Pompeo) កាលពីថ្ងៃអង្គារថា លោកគិតថាប្រធានាធិបតី ត្រាំ ពិតជាចង់ផ្សះផ្សារទំនាក់ទំនងរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកឡើងវិញ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាលើកដំបូងក្នុងនាមជារដ្ឋមន្ត្រីការបរទេស, លោក ផុមភីអូ ធ្លាប់បានប៉ះទង្គិចពាក្យសម្តីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរគី ឡាវរ៉ូវ (Sergei Lavrov) ចំពោះបញ្ហាទាក់ទងនឹងប្រទេសអ៊ុយក្រែន និងវ៉េណេស៊ុយអេឡា។

ដំណើរទស្សនកិច្ចនេះរបស់លោក ផុមភីអូ នៅក្នុងទីក្រុងសូជី (Sochi) បានធ្វើឡើងបន្ទាប់ពីមានការចេញផ្សាយនូវរបាយការណ៍របស់ស្មាក្តីពិសេសលោក ម៉ូល័រ (Mueller) អំពីការពាក់ព័ន្ធរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតដែលទីភ្នាក់ងារចារកម្មអាមេរិកនិយាយថា ពួកគេជឿជាក់ថារុស្ស៊ីបានព្យាយាមជ្រៀតជ្រែកចូលយ៉ាងពិតប្រាកដ។

ខណៈដែលការស៊ើបអង្កេតរបស់ស្មាក្ដីពិសេសអាមេរិកបញ្ចប់ទៅដោយមិនបានបង្ហាញថា លោក ត្រាំ មានទំនាក់ទំនងជាមួយរុស្ស៊ី, លោក ពូទីន បាននិយាយថាលោកសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងចាប់ផ្តើមល្អប្រសើរឡើងវិញ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation