ប្រធានាធិបតីវ៉េណេស៊ុយអេឡាអំពាវនាវឲ្យយោធាគោរពរដ្ឋធម្មនុញ្ញនិងរដ្ឋាភិបាលបច្ចុប្បន្ន
| ព័ត៌មានអន្តរជាតិ
SHARE

វ៉េណេស៊ុយអេឡា៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់វ៉េណេស៊ុយអេឡារួបរួមគ្នាជាធ្លុងមួយខណៈដែលអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រមេដឹកនាំប្រឆាំង លោក វ៉ាន ហ្គាយដូ (Juan Guaido) ថាជាមេដឹកនាំស្របច្បាប់របស់វ៉េណេស៊ុយអេឡា។

ការអំពាវនាវរបស់លោក ម៉ាឌូរ៉ូ បានធ្វើឡើងនៅក្នុងការថ្លែងសុន្ទរកថាទៅកាន់កងទ័ពនៅឯមូលដ្ឋានយោធាក្នុងរដ្ឋវ៉ាហ្គាស (Vargas) ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអង្គារ។

លោក ម៉ាឌូរ៉ូ ក៏បានជំរុញឲ្យកងទ័ពគោរពតាមរដ្ឋធម្មនុញ្ញនិងធ្វើតាមរដ្ឋាភិបាលបច្ចុប្បន្ន។

ជាមួយគ្នានោះផងដែរ ប្រធានាធិបតី ម៉ាឌូររ៉ូ ក៏បានប្រើប្រាស់ព្រឹត្តិការណ៍ប្រមូលផ្ដុំកងកម្លាំងប្រដាប់អាវុធនោះដើម្បីបំពាក់មេដាយទៅដល់បុគ្គលិកយោធាដែលមានស្នាដៃក្នុងការបំពេញតួនាទីអំឡុងពេលមានការប៉ុនប៉ងបះបោរពីសំណាក់ក្រុមប្រឆាំងកាលពីថ្ងៃទី៣០ខែមេសា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation