អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីការប្រែប្រួលអាកាសធាតុនៅឯវេទិកាកោះប៉ាស៊ីហ្វិកក្នុងប្រទេសហ្វ៊ីជី
| ព័ត៌មានអន្តរជាតិ
SHARE

ហ្វីជី៖អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានអំពាវនាវឲ្យមានការគាំទ្រពីអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសហ្វ៊ីជីនៅថ្ងៃពុធនេះ។

លោក ហ្គូតឺរ៉េស បានចូលរួមវេទិកាកោះប៉ាស៊ីហ្វិកនៅក្នុងរដ្ឋធានីស៊ូវ៉ា ប្រទេសហ្វ៊ីជី ជាកន្លែងដែលលោកនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលមកពីបណ្តាប្រទេសជាសមាជិកជាច្រើន។

លោកបានថ្លែងទៅកាន់វេទិកានោះថា បណ្តារដ្ឋស្ថិតតាមកោះប៉ាស៊ីហ្វិកត្រូវតែបញ្ចេញយោបល់អំពីការប្រែប្រួលអាកាសធាតុ។ ហើយលោកបានព្រមានថា ការកើនឡើងកម្តៅផែនដីក៏ធ្វើឲ្យប៉ះពាល់ដល់ពិភពលោកទាំងមូលផងដែរ។

ដំណើរទស្សនកិច្ចនេះរបស់លោក ហ្គូតឺរ៉េស បានធ្វើឡើងមុនពេលមកដល់នៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុដែលលោកគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុងញូយ៉ក (New York) នៅខែកញ្ញាខាងមុខ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation