អាមេរិកនិយាយថា ការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោតនៅអាមេរិកក្នុងឆ្នាំ២០២០នឹងមិនអាចទទួលយកបានទេ
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo មានប្រសាសន៍ប្រាប់អ្នកកាសែតថា លោកបានធ្វើការព្រមានទៅកាន់រដ្ឋមន្រ្តី ការបរទេសរបស់រុស្ស៊ី ដោយបញ្ជាក់យ៉ាងច្បាស់ថា មិនមែនជារឿងងាយស្រួលទៀតឡើយសម្រាប់ ជ្រៀតជ្រែកចូលទៅក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិចអាណត្តិក្រោយនោះ ហើយអ្នកដែលព្រហើនក្នុងការព្យាយាមធ្វើនូវសកម្មភាព ទាំងនោះនឹងជួបផលវិបាកនៅពេលក្រោយជាក់ជាមិនខាន។

រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានរំលឹកឡើងវិញនូវអ្វីដែលលោកបាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចចរចារយៈពេល៣ម៉ោងជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសឺហ្គេយ ឡាវរ៉ូវ ដែលថា« ការជ្រៀតជ្រែកក្នុងការបោះឆ្នោត អាមេរិកគឺជាទង្វើដែលមិនអាចទទួលយកបាននោះទេ» ។

លោក Mike Pompeo បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបន្ថែមទៀតថា យើងនឹងបន្តធ្វើអ្វីដែលយើងត្រូវធ្វើដើម្បីការពារ ការបោះឆ្នោតរបស់យើងនៅឆ្នាំ២០២០។ ហើយលោក Mike បញ្ជាក់ទៀតថា ខ្ញុំគិតថា រុស្ស៊ីប្រហែលជាមិនល្ងង់ដល់ថ្នាក់ មិនដឹងថា តើអាមេរិកមានវិធីអាចរកឃើញអ្នកពីក្រោយការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតឆ្នាំ២០២០របស់អាមេរិកឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation