លិខិតចំហរ៖ ល្បិចភូតភរ១០យ៉ាងរបស់ទណ្ឌិត សម រង្ស៊ី 
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ សម រង្ស៊ី បានធ្វើនយោបាយមកដល់ពេលនេះ មានរយៈពេលរង្វង់២៥ឆ្នាំ និងជានយោបាយដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ថ្ងៃលិចហើយ។ ទោះបីអតីតភាពរបស់ទណ្ឌិត សម រង្ស៊ី ត្រូវគេស្គាល់ថា ជាឈាមកូនជនក្បត់ជាតិ តែការចេញដំណើរសម្តែងល្ខោននយោបាយឈុតដំបូងៗរបស់ សម រង្ស៊ី ហាក់ធ្វើឲ្យមានការចាប់អារម្មណ៍។ ក៏ប៉ុន្តែ នៅពេលចេញសម្តែងយូរៗទៅ ហើយមិនដែលទទួលបានជោគជ័យម្តងណាសោះនោះ ក៏ធ្វើឲ្យគេមើលឃើញពីនយោបាយឥតន័យ និងមើលឃើញធ្លុះនូវសារជាតិទាំងរបស់ សម រង្ស៊ី។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សម រង្ស៊ី បាត់តម្លៃធំៗដូចតទៅ៖ ទី១. គ្មានបរទេសណាហៅ សម រង្ស៊ី ឲ្យជួប ឬនិយាយរំលឹកពីឈ្មោះ សម រង្ស៊ី ទៀតឡើយ។ សូម្បីតែក្នុងសេចក្តីថ្លែងការណ៍នានា គឺគេនិយាយតែពីករណី កឹម សុខា ហើយគ្មានសោះឡើយឈ្មោះ សម រង្ស៊ី។ ទី២. មនុស្សនៅក្នុងបក្សបែកបាក់គ្នា ហើយភាគច្រើនដកខ្លួនថយចេញពី សម រង្ស៊ី ដោយស្ងប់ស្ងាត់ លើកលែងតែមនុស្សមានបញ្ហាជំងឺសរសៃប្រសាទដូចជា មួរ សុខហួរ ដែលមានគំនុំច្រើនដូចគ្នា និងក្បត់បក្សហ៊្វុនស៊ីនប៉ិចដូចគ្នា ទើបបន្តនៅជាមួយគ្នាបាន។ ទី៣. ហេតុអ្វី សម្តេច ហ៊ុន សែន លែងអើពើជាមួយនឹង សម រង្ស៊ី ហើយមិនដែលនិយាយសូម្បី១ម៉ាត់ទុកចន្លោះចរចារជាមួយ សម រង្ស៊ី? ពីព្រោះ សម រង្ស៊ី អស់តម្លៃនយោបាយ។ ការចរចារទិញវត្ថុឬរបស់របរ គឺនៅពេលវត្ថុនោះមានសេចក្តីត្រូវការ ហើយមានតម្លៃ។ ដូច្នេះ សម រង្ស៊ី ជាទំនិញគ្មានទីផ្សារ និងជាទំនិញគ្មានតម្លៃទេ។ នៅចុងក្រោយនៃសំណេរនេះ យើងខ្ញុំនឹងបញ្ជាក់ថាតើ សម រង្ស៊ី ខ្លាចអ្វីជាងគេ?

ការកត់សំគាល់ជាទូទៅ ល្ខោននយោបាយរបស់ សម រង្ស៊ី នៅដំណាក់កាលចុងក្រោយនេះគឺឆ្លេឆ្លា, ពឹងលើភាពចៃដន្យនៃឥទ្ធិពលពីខាងក្រៅ, ផ្ញើក្តីសង្ឃឹមលើភាពមិនប្រាកដប្រជា, និងប្រើវិធីភូតភរ១ថ្ងៃ រស់១ថ្ងៃ។ ខាងក្រោមនេះជាទម្រង់ភូតភរបន្តបន្ទាប់របស់ទណ្ឌិត សម រង្ស៊ី៖

ទី១- ពេលចេញដំណើរក្នុងឆាកនយោបាយ សម រង្ស៊ី តោងសំពៅគណបក្សហ៊្វុនស៊ីនប៉ិចរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដើម្បីរំលេចខ្លួនក្នុងវេទិកានយោបាយ។ តាមរយៈចំហាយនេះ សម រង្ស៊ី មានឱកាសបានចេញសម្តែង។ តែសូមរំលឹកថា សម រង្ស៊ី មិនត្រឹមក្បត់សម្តេចក្រុមព្រះ ប៉ុណ្ណោះទេ ក៏មានចំណែកបំផ្លាញព្រះអង្គផងដែរ។ នេះរាប់ថា សម រង្ស៊ី រៀនបោកប្រាស់ជាលើកទី១ ហើយបានក្បត់អ្នកដែលផ្តល់កំណើតដល់ខ្លួន។

ទី២- សម រង្ស៊ី ពេលចាកចេញពី ហ្វ៊ុនស៊ីនប៉ិច ក៏បង្កើតវង់ល្ខោននយោបាយថ្មី ដណ្តើមប្រជាប្រិយភាព និងដណ្តើមបានមនុស្សមួយចំនួនពីសម្តេចក្រុមព្រះ និងក្រុមលោកតា សឺន សាន។ មនុស្សទាំងនេះ បង្កើតបានជាដើមទន់នយោបាយសម្រាប់ សម រង្ស៊ី ចេញដំណើរទៅបោកខ្មែរនៅក្រៅប្រទេស ដើម្បីបានលុយធ្វើអាជីវកម្មនយោបាយ។ តែឥឡូវនេះ ខ្មែរនៅក្រៅប្រទេសបានដកការគាំទ្រពី សម រង្ស៊ី ហើយ។ លោក ហុង លីម និង លោក ជេម សុខ អាចពន្យល់បកស្រាយបន្ថែមបាន ហេតុអ្វីខ្មែរនៅក្រៅប្រទេសឈប់ចាញ់បោក សម រង្ស៊ី។

ទី៣- នៅឯក្នុងប្រទេសវិញគឺ សម រង្ស៊ី ចាប់យកបងប្អូនកម្មករ-កម្មការិនី ដើម្បីជាដើមទន់នយោបាយ និងបម្រើឧបាយកលធ្វើបាតុកម្ម។ ក្នុងផ្លូវប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត សម រង្ស៊ី ប្រកួតមិនដែលឈ្នះទេ គឺចាញ់ឆ្នោត៥អាណត្តិជាប់ៗគ្នា។ ដូច្នេះ វិធីដែល សម រង្ស៊ី តវ៉ាចែកអំណាចខ្លះ គឺតាមរយៈធ្វើបាតុកម្ម កុប្បកម្មនេះឯង។ បើមិនតវ៉ាបែបនេះ គឺសូន្យ។ ក្នុងឧបាយកលនេះ សម រង្ស៊ី អត់មានខាតអ្វីទេ ពីព្រោះការតម្លើងប្រាក់ខែកម្មករ គឺរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ជាអ្នកធ្វើទេតើ!។ ប៉ុន្តែ ខ្មែរមានពាក្យមួយឃ្លាថា៖ «ភូតច្រើនចាញ់អាត្មា»។ នោះ គឺ សម រង្ស៊ី ចាញ់មែន! នៅពេលតុលាការកំពូលរំលាយបក្សសង្គ្រោះជាតិ គ្មានអ្នកណារវល់ឈឺឆ្អាល ក្រៅតែពី មួរ សុខហួរ ស្រែកពីក្រៅប្រទេសម្តងជា ម្តងឆ្កួត តែគ្មាននរណាអើពើឡើយ។ ឥឡូវនេះ សម រង្ស៊ី បោកប្រាស់បងប្អូនកម្មករ កម្មការិនី លែងបានទៀតហើយ។

ទី៤- សម រង្ស៊ី បោកប្រាស់ប្រជាជន៖ នៅគ្រាមួយ សម រង្ស៊ី និងគូកនចេះរកនឹកឃើញវិធីបោកប្រាស់ប្រមូលលុយប្រជាជនថាយកទៅធ្វើទូរទស្សន៍។ ការបោកប្រាស់នេះ គឺ សម រង្ស៊ី មានបាបធ្ងន់ណាស់, ធ្ងន់រហូតរត់ខ្ចាត់ព្រាត់, ធ្ងន់រហូតរលាយបក្ស, ធ្ងន់រហូតក្តៅក្រហាយផ្ទៃក្នុងឲ្យបែកបាក់គ្នាខ្ចាត់ខ្ចាយ។ លោក គង់ គាំ អាចពន្យល់បន្ថែមបានថា ហេតុអ្វីបានជាគេអស់ជំនឿលើទណ្ឌិត សម រង្ស៊ី!?

ទី៥- សម រង្ស៊ី បានដើរលើសមួយជំហ៊ានទៀត ដែលមិនត្រឹមបោកប្រាស់ទេ តែក្បត់ផ្ទៃក្នុងគ្នាឯង គឺការធ្វើបក្សប្រហារនៅក្នុងខែធ្នូ ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក បន្ទាប់ពីការប្រើល្បិចបង្កើត «ចលនាសង្គ្រោះជាតិ» មិនបានជោគជ័យ។ អ្នកនាង កឹម មនោវិទ្យា ជាកូនស្រីលោក កឹម សុខា អាចលាតត្រដាងអំពីការឈឺចាប់របស់ខ្លួនអំពីការបោកប្រាស់ និងការធ្វើបក្សប្រហារនេះ។

ទី៦- សម រង្ស៊ី កន្លងមកធ្លាប់បោកប្រាស់ពួកអ្នកនយោបាយបរទេសបានខ្លះ។ ក៏ប៉ុន្តែ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លែងមានបរទេសណាចាប់ដៃ សម រង្ស៊ី ឬឲ្យ សម រង្ស៊ី ចូលជួបដើម្បីយករូបភាពបោកប្រាស់បន្តទៀតនោះឡើយ។ នៅវប្បធម៌បស្ចិមប្រទេស អ្នកដែលចាញ់គេ គឺប្រែថាអន់។ គេអស់ជំនឿ គេឈប់គាំទ្រ។ 

ទី៧- សម រង្ស៊ី នៅសល់ទស្សនិកជនចុងក្រោយ គឺបងប្អូនកម្មករដែលកំពុងធ្វើការនៅក្រៅប្រទេសមួយចំនួន ដើម្បីឲ្យចូលរួមសម្តែងល្ខោននយោបាយបោកប្រាស់របស់ខ្លួន។ ប៉ុន្តែថ្មីៗនេះ ករណីនៅប្រទេសកូរ៉េ បង្ហាញថា បានបែកបាក់គ្នាទៅហើយ។

ទី៨- សម រង្ស៊ី យកការប្រកាសវិលចូលស្រុក ជាវិធីបោកប្រាស់ច្រំដែល ក្នុងការចិញ្ចឹមក្តីសង្ឃឹមផង, ចិញ្ចឹមជីវិតនយោបាយខ្លួនផង, និងម្យ៉ាងទៀតគឺប្រមូលលុយ។ តាមរយៈវិធីនេះ ហើយចាប់តាំងពីឆ្នាំ២០១៦មកគឺ សម រង្ស៊ី ប្រកាសមិនតិចជាង១០០ដងថា នឹងវិលចូលស្រុកវិញ តែមកដល់ឆ្នាំ២០១៩នេះ និងវិនាទីនេះគឺ សម រង្ស៊ី ដេកនៅផ្ទះស្រុកបារាំងនៅឡើយ។ 

ទី៩- សម រង្ស៊ី ម្តងហើយម្តងទៀតព្យាយាមបោកប្រាស់កងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើបដិវត្តន៍ពណ៌បំផ្លាញជាតិឯង។ សម រង្ស៊ី ស្គាល់ទឹកចិត្តប្រជាជនកម្ពុជាតិចពេក ដោយសារតែគាត់មិនធ្លាប់រស់នៅជិតស្និទ្ធជាមួយប្រជាជនកម្ពុជា ទាំងក្នុងគ្រាលំបាក និងនៅគ្រប់ដំណាក់កាលបត់បែននៃដំណើរជាតិ។ សម រង្ស៊ី ចង់អង្អែលកាំភ្លើង ប៉ុន្តែ សម រង្ស៊ី មិនស្គាល់កាំភ្លើង ហើយក៏មិនដឹងថា កាំភ្លើងបាញ់ចេញពីទិសណាពិតប្រាកដទេ!។

ទី១០- ការបោកប្រាស់ចុងក្រោយ ដែលត្រូវសើចចំអកនោះគឺ «សម រង្ស៊ី បោកចិត្តខ្លួនឯង»។ ក្តីស្រម៉ៃចង់ធ្វើជានាយករដ្ឋមន្ត្រី និងការនិយាយពីមហិច្ឆតានានា គឺដើម្បីកំដរពេលវេលា និងការបោកប្រាស់ខ្លួនឯង នៅមុនលាចាកលោកនេះ ចោលឆ្អឹងនៅស្រុកគេតែប៉ុណ្ណោះ។ 

ឆ្លើយនឹងសំណួរថាតើ សម រង្ស៊ី ខ្លាចអ្វីនៅក្នុងជីវិត? គឺ សម រង្ស៊ី «ខ្លាចងាប់ និងខ្លាចជាប់គុក»។ មនុស្សដូច សម រង្ស៊ី ដែលគេដាក់ងារថាជា ជនកំសាកញីគឺត្រឹមត្រូវបំផុត។ មនុស្សដូច សម រង្ស៊ី ប្រើត្រឹមតែក្រដាសសាលដីការ គឺរត់ងាប់ចោល។ សម រង្ស៊ី អស់តម្លៃ និងអស់ពេលហើយ។ 

ដំណើរឆ្ពោះទៅមុខនៃមាតុភូមិកម្ពុជា គឺមិនចាំបាច់ត្រូវការអ្នកនយោបាយទេសចរណ៍ដូច សម រង្ស៊ី នោះទេ។ អនាគតកម្ពុជា នៅក្នុងដៃអ្នក និងនៅជាមួយការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន។ កម្ពុជា រួមគ្នាសម្លឹងឆ្ពោះទៅមុខលើចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីរួមគ្នាធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន, ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសង្គមកាន់តែទំនើបនិងសម្បូរបែប, ធ្វើឲ្យប្រជាជនមានចំណូលកាន់តែខ្ពស់, ធ្វើឲ្យប្រជាជនមានការសិក្សារៀនសូត្របានជ្រៅជ្រះ, ធ្វើឲ្យប្រជាជនមានសុខភាពល្អ, ធ្វើឲ្យប្រជាជនកម្ពុជាមានស្មារតីជាតិកាន់តែជ្រាលជ្រៅ, ហើយនាំកម្ពុជា ចងមិត្តនៅខាងក្រៅកាន់តែច្រើន ក្រោមស្មារតីឯករាជ្យ គឺល្អបំផុត៕

សៀមរាប, ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩

ដោយ៖ សេនាជាតិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation