មនុស្ស៣នាក់ស្លាប់និងរបួសក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)៖ វេលា​ម៉ោង​ ២២នាទី​ ថ្ងៃ​ទី​ ០៨​ ខែមិថុនា​ ឆ្នាំ​ ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ​ ៤​ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​ ១៣៤-១៣៥ ភូមិ​បឹងត្រាច​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ បង្កដោយរថយន្ត​ម៉ាក​ អុីហ៊្សុយៗ​ ISUZU ចង្កូតស្តាំ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ក្រ.ព្រះសីហនុ​ 2A-2417 មាន​ទិសដៅ​ពីភ្នំពេញទៅខេត្តព្រះសីហនុ​ បានរ៉េចង្កូតចូលទៅបុករថយន្ត​ បែន​ ម៉ាក​ ហុីយ៉ុនដាយ​ HYUNDAI ក្បាល​ពណ៌ស​ ទ្រុង​ពណ៌ស​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A-6591 ដែល​មាន​ទិសដៅ​បញ្ច្រាស់ទិសគ្នា ។


ក្នុង​ហេតុការណ៍​នេះបណ្តាលអោយរថយន្ត​ISUZU មានគ្នា​ បីនាក់​ ក្នុង​នោះ​ស្លាប់​ ០២នាក់​ និង​របួស​ធ្ងន់​០១នាក់​ មាន​ឈ្មោះ​
១/​ ឈ្មោះ​​ ម៉េង​ និត ភេទ​ប្រុស​ អាយុ​ ​២៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជាអ្នកបើកបរ(ស្លាប់នៅនឹងកន្លែងកើតហេតុ)
២/ ឈ្មោះ​ មាស​ ចិត្រា​ ភេទ​ប្រុស​ អាយុ​ ២៣ឆ្នាំ​ ជនជាតិ​ខ្មែរ​(ស្លាប់នៅនឹងកន្លែងកើតហេតុ)
៣​/​ ឈ្មោះ​ មិន​ ណែត​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិ​ខ្មែរ​​របួសធ្ងន់​ (ត្រូវ​បានកំលាំង​ អហ​ ស្នាក់ការសនិ្តសុខ​ ៤០២​ សហការ​ជាមួយ​កំលាំង​នៃអធិការ​ដ្ឋាន​នគរបាលស្រុកកំពង់សីលា​ បញ្ជូនទៅ​មន្ទីរពេទ្យ​បង្អែកស្រុកស្រែអំបិល)​ អ្នកទាំងបីរស់នៅភូមិអូរត្រេះ​ ឃុំអូត្រេះ​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។ ចំណែកអ្នកបើកបររថយន្តបែនបានរត់គេចបាត់។


ចំពោះមុខ​ ​កំលាំ​ង​ អហ​ ស្នាក់ការសនិ្តសុខ​ ៤០២​ សហការ​ជាមួយ​កំលាំង​នៃអធិការ​ដ្ឋាន​នគរបាលស្រុកកំពង់សីលា​ នៅការពារកន្លែងកើតហេតុ​និងជួយសំរួលចរារណ៍​ បញ្ចៀស​ចរាចរណ៍​មិនអោយមានការ​កកស្ទះដល់អ្នកធ្វើដំណើរ​ឡើយ ។ រីឯសាកសពរង់ចាំក្រុមគ្រួសារមកធ្វើការប្រគល់​ ទទួល​យកទៅធ្វើបណ្យតាមប្រពៃណី​ ចំណែក​រថយន្តទាំងពីរគ្រឿងខូចខាតកំរិតធ្ងន់រង់ចាំរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីបន្តតាមនិតិវិធី​ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation