ប្រធានក្រុមប្រឹក្សាវេទិការសម័ន្ធសង្គមស៊ីវិល បញ្ជាក់ថា យុវជនមានតួនាទីសំខាន់ចំនួន២ ក្នុងកិច្ចការសង្គម
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ ៖ ​ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាវេទិការសម័ន្ធសង្គមស៊ីវិល នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានណែនាំឲ្យនិស្សិត ដែលជាយុវជនជំនាន់ក្រោយ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ហើយក្រៅពីមានចំណេះដឹង ត្រូវមានសីលធម៌ក្នុងខ្លួនផង ទើបសម្រេចការងារបានជោគជ័យ។

ភ្ជាប់ជាមួយគ្នានោះ ឯកឧត្តម បានបញ្ជាក់ដែរថា តួនាទីសំខាន់ៗចំនួន២ ដែលយុវជនគួរតែអនុវត្ត ដើម្បីចូលរួមចំណែក ក្នុងកិច្ចការសង្គមនោះគឺ ទី១.ត្រូវរៀនសូត្រឲ្យពូកែ និងចេះពិតប្រាកដ និងទី២.ត្រូវចេះជួយដល់សង្គម ពោលគឺជួយអ្វី ដែលមានប្រយោជន៍ សម្រាប់អ្នកនៅជុំវិញយើង។

ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើង នៅក្នុងពិធី​ផ្សព្វផ្សាយ និងឈ្វេងយល់ ជាមួយសមាគមនិស្សិត នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ស្តីពីតួនាទីរបស់យុវជន ក្នុងកិច្ចការសង្គម​។

ឯកឧត្តម កឹម រដ្ឋវិសិដ្ឋ ក៏បានណែនាំឲ្យនិស្សិត កំណត់គោលដៅរបស់ខ្លួន ឲ្យបានច្បាស់លាស់ ហើយមិនត្រូវ​ចេះ តែតាមសៀវភៅនោះទេ គឺត្រូវចេះយល់ដឹង ពីបញ្ហាសង្គម ត្រូវចេះជួយគ្នា សាមគ្គីគ្នា ដោយទាំងនេះ គឺជាកិច្ចការសំខាន់ៗ ដែលយុវជនត្រូវចូលរួមធ្វើ។ ​ពីនោះទៅទៀត ឯកឧត្តម ក៏បានណែនាំឲ្យនិស្សិត ត្រូវគ្រប់គ្រងតម្រូវការរបស់ខ្លួន ឲ្យបានសមហេតុផល ឲ្យស្របទៅតាមកញ្ចប់ថវិការបស់ខ្លួន មិនត្រូវចំណាយថវិកា ទៅលើសម្ភារៈ ដែលមិនសូវចាំបាច់នោះឡើយ។
ក្រៅពីណែនាំ, ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ក៏បានសន្យាដល់​និស្សិត ថានឹងជួយរិះរកសាកលវិទ្យាល័យ នៅក្រៅប្រទេស ជាពិសេសនៅប្រទេសចិនណា ដែលមានអាហារូបករណ៍ ដើម្បីផ្តល់ជូនដល់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅទីនោះផងដែរ៕ អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation