សៀវភៅ Passbook ដែលអ្នកចូលរួមត្បាញក្រមាទទួលបាន អាចប្រើជាបណ្ណ័បញ្ចុះតម្លៃនៅតាមហាងជាច្រើន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ចលនា GoGoCambodia បានប្រកាសឱ្យដឹងថា សៀវភៅ Passbook របស់ក្រមាមិនត្រឹមតែជាសៀវភៅអនុស្សាវរីយ និងរៀបរាប់អំពីអត្ថប្រយោជន៍របស់ក្រមានោះទេ តែក៏អាចយកទៅធ្វើជាសៀវភៅបញ្ចុះតម្លៃជាមួយដៃគូរសហការរបស់បានដែរ។

តាមរយៈការប្រកាសបែបនេះ ចលនា GoGoCambodia បានអំពាវនាវដក់មហាជនទូទៅ
មកត្បាញក្រមាឱ្យបានរួសរាន់ ដើម្បីទទួលបានសៀវភៅ Passbook ដ៏ពិសេសមួយនេះទាំងអស់គ្នា ។

សូមជម្រាប​ថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖
១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ
៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation