តំបន់មួយចំនួននឹងចុះត្រជាក់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា តំបន់ចំនួនពីរគឺតំបន់ជួរភ្នំនិងតំបន់មាត់សមុទ្រ អាកាសធាតុនឹងចុះត្រជាក់មួយសប្តាហ៍ទៅមុខនេះ (ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩) ។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ។ 

សេចក្តីជូនដំណឹងបានបញ្ជាក់ពីមូលហេតុថា ដោយសារជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា ។ ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសមួយសប្តាហ៍ទៅមុខនេះមានដូចខាងក្រោមនេះ ៖

១- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប ៖

- សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C និង សីតុណ្ហភាពអតិបរមាមានពី២៨-៣១ °C ។

២-បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ 

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C  ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation