យុវជនកម្ពុជាកំពុងចាប់អារម្មណ៍ជំនាញចុងភៅ ដោយសារមានទីផ្សារការងារខ្ពស់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យុវជនដែលទើបបញ្ជប់ដោយជោគជ័យលើការរៀនជំនាញវិជ្ជាជីវះផ្នែកចុងភៅ អំពាវនាវអោយយុវវ័យទាំងអស់ចាប់អារម្មណ៌លើការរៀនជំនាញវិជ្ជាជីវៈឱ្យបានច្រើន ជាជាងនាំគ្នាទៅរៀនតែផ្នែកទឹ្រស្តីនៅតាមមហាវិទ្យាល័យដែលវាលំបាករកការងារធ្វើដោយសារទីផ្សារចង្អៀត  ខណះបច្ចុប្បន្នអ្នករៀនជំនាញវិជ្ជាមានទីផ្សារការងារធំទូលាយនិងប្រាក់ខែវិញក៏ខ្ពស់ផងដែរ។

យុវជនឈ្មោះ អំ  សុខា ដែលទើបបញ្ជប់ការរៀនជំនាញចុងភៅដោយជោគជ័យរយះ២ឆ្នាំនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជាបានធ្វើការអំពាវយ៉ាងដូច្នេះទៅដល់យុវជន និងយុវនារីដ៏ទៃទៀត ដោយសារតែកន្លងទៅប្អូនមើលឃើញថា

យុវវ័យរបស់យើងជាពិសេសអ្នកបានប្រឡងជាប់បាក់ឌុបនាំគ្នាទៅរៀនតែផ្នែកទ្រឹស្តីដូចជា management  Account  Marketing អ្វីជាដើមនៅតាមហាវិទ្យល័យនានា  ដែលវាធ្វើទំហំទីផ្សារការងារពេលដែលពួកគេបញ្ជប់ការសិក្សាវាមិនសូវសម្បូរដោយសារចំនួនលើសតំរូវការ។

ទាក់ទងទៅនឹងការចាប់អារម្មណ៌រៀននៅជំនាញវិជ្ជាជីវៈជាពិសេសឥផ្នែកចុងភៅរបស់យុវវ័យនេះដែរ ឯកឧត្តម  ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៌ដែលចូលរួមក្នុងការប្រគល់សញ្ញាប័ត្របញ្ជប់ការសិក្សាបានសំដែង

កាគ្រាំទ្រចំពោះការចាប់អារម្មណ៌រៀនជំនាញវិជ្ជាជីវៈ ជាពិសេសផ្នែកចុងភៅនេះ ដោយសារតែការធ្វើម្ហូបអាហារនេះវាក៏ជាចំនុចមួយក្នុងការទាក់ទាញវិស័យទេសចរណ៌ផងដែរ ហើយតាមរយះចុងភៅដែលមានជំនាញចំអិនច្បាស់លាស់

ក៏អាចបង្ហាញពីម្ហូបអាហារដែលមានរសជាតិឆ្ងាញ់របស់កម្ពុជាយើងទៅឱ្យភ្ញៀវអន្តរជាតិបានស្គាល់៕ដោយ៖ គិន ច័ន្ទពុទ្ធិ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation