ព័ត៌មានជាតិ

បញ្ហាជនមានពិការភាពនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងជំរុញការយកចិត្តទុកដាក់ខ្ពស់

image

កំពត៖ បញ្ហាជនមានពិការភាពនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងជំរុញការយកចិត្តទុកដាក់ខ្ពស់តាមរយៈសកម្មភាពជាក់ស្តែងក្នុងការអនុវត្តច្បាប់ អនុក្រឹត្យលិខិតបទដ្ឋានគតិយុត្តនានា។

នេះជាការលើកឡើងឲ្យដឹង របស់ឯកឧត្តមសេង សេរីបុត្រអភិបាលរងខេត្ត ក្នុងឱកាសនៃការប្រារព្ធ ពិធីទិវាជនពិការកម្ពុជា លើកទី២១និង ទិវាជនពិការអន្តរជាតិលើកទី៣៧ ថ្ងៃ៣ធ្នូឆ្នាំ ២០១៩ ក្រោមប្រធានបទ "លុបបំបាត់ឧបសគ្គរារាំងពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន" ដែល ពិធីនេះធ្វើឡើង នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៩ ដោយមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងជនមានពិការភាព ប្រមាណ៣០០នាក់។

ឯកឧត្តម សេង សេរីបុត្រ បានបន្តទៀតថា សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ តែងតែបានគិតគូរពីសុខទុក្ខបងប្អូនមានពិការភាពតាមរយៈសមិទ្ធផលធំៗជាច្រើន រួមមានការកសាងមជ្ឈមណ្ឌលស្ដារ លទ្ធភាពពលកម្មកាយសម្បទា មជ្ឈមណ្ឌលកុមារគរ-ថ្លង់ តំបន់អភិវឌ្ឍន៍លំនៅឋានជនមានពិការភាពគ្រប់ទីកន្លែងនិង បានដាក់បញ្ចូលគម្រោងនេះទៅក្នុងគម្រោងវិនិយោគសាធារណៈរបស់រដ្ឋទៀតផង។ ពិសេសបានចូលរួមយ៉ាងសកម្ម និងជំរុញឲ្យមានការដាក់បញ្ចូលជនមានពិការភាព ទៅក្នុងការអភិវឌ្ឍន៍ ដោយខិតខំធ្វើឱ្យមានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាពរបស់បងប្អូន ក្មួយៗមានពិការភាពព្រមទាំងឆ្លើយតបទៅនឹងសេចក្ដីត្រូវការ មានជាអាទិ៍ ការបង្កើតកម្មវិធីតាម វិស័យនានា និងសហការផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម កាយសម្បទាការព្យាបាលដោយចលនាជូនជនមានពិការភាព ការផ្សព្វផ្សាយការងារពិការភាព ការការពារនិងបង្ការពិការភាពការ អប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការលើក កម្ពស់ការអប់រំនៅគ្រប់កម្រិតសិក្សាការ បង្កើតអក្សរស្ទាបនិងភាសាសាញ្ញា ការរកការងារធ្វើ សកម្មភាពកីឡា សិល្បៈនិង កិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ។

ដូច្នេះក្នុងស្មារតីនេះដើម្បីរួមចំណែកគាំទ្រសម្រាប់សេចក្ដីថ្លៃថ្នូរសិទ្ធិនិងសុខុមាលភាពជនមានពិការភាព។ ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់ស្ថាប័នអង្គភាពគ្រប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តពង្រឹង ពង្រីកវិធានការការទប់ស្ដាប់ ពិការភាពឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ បន្តអនុវត្តច្បាប់ស្ដីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នានាជាធរមានឲ្យមានប្រសិទ្ធភាព ពង្រឹងពង្រីកស្មារតី ម្ចាស់ការរបស់ជនពិការភាពផ្ទាល់ លើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជននូវ កាតព្វកិច្ចដែលមានចែងក្នុងច្បាប់ ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អង្គភាពស្ថាប័នពាក់ព័ន្ធបន្តពង្រឹងការងារពិការភាពនិងស្ដារលទ្ធភាពពលកម្ម នៅគ្រប់ថ្នាក់របស់ដោយប្រសិទ្ធភាពនិងចីរភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទៅបញ្ចូលបញ្ហាពិការភាពក្នុងផែនការអភិវឌ្ឍន៍ គ្រប់ឃុំសង្កាត់ គ្រប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជននិងភ្នាក់ងារសារព័ត៌មានសូមជួយសព្វសាយអត់បាន ទូលំទូលាយ នូវការយកចិត្តទុកដាក់និងលើកស្ទួយសុខមាលភាពជនមានពិការភាព៕ដោយ៖ប៉ៃ សុឃីម