សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា និងវៀតណាមធ្វើសមយុទ្ធកងទ័ពរួមគ្នានៅព្រំដែនកម្ពុជាវៀតណាមដើម្បីសង្គ្រោះជីវិតមនុស្ស សុំកុំយល់ច្រឡំថា ជាការឈ្លានពាន
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បែននេះគឺដើម្បីបញ្ជាក់ប្រាប់សាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី១៨ធ្នូខាងមុខនេះ កម្ពុជា និង និងវៀតណាម នឹងធ្វើសមយុទ្ធកងទ័ពរួមគ្នា ដើម្បីសង្គ្រោះជីវិតមនុស្ស។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការចូលទៅជួយសង្រ្គោះពលរដ្ឋតាមព្រំដេនគ្នាទៅវិញទៅមកគឺមិនមែនជាការឈ្លានពានគ្នាទេ សូមប្រជាពលរដ្ឋកុំភ័ន្ភច្រឡំ។
ជាមួយគ្នានេះសម្តេចតេជោបានបញ្ជាក់ថា ការធ្វើសមយុទ្ធកងទ័ពរវាងកម្ពុជា និងវៀតណាមគឺជាគំនិតផ្តួចផ្តើមរបស់សម្តេច ព្រោះដោយសារ យើងធ្លាប់មានបទពិសោធគ្រោះទឹកជំនន់ និងគ្រោះភ្លើងឆេះព្រៃនៅតាមព្រំដែន ជាមូលហេតុដែលយើងត្រូវធ្វើសមយុទ្ធរួមគ្នាជាមួយប្រទេសជិតខាង ត្រៀមបង្ការថ្ងៃណាមួយពលរដ្ឋតាមព្រំដែន មិនថា ពលរដ្ឋយើង ឬពលរដ្ឋប្រទេសជិតខាងមានគ្រោះផ្សេងៗយើងអាចជួយគ្នាទៅវិញទៅមកដើម្បីជីវិតប្រជាពលរដ្ឋ។
ហើយចំពោះកិច្ចសហប្រតិបត្តិការយោធានេះកន្លងទៅកម្ពុជាធ្លាប់ធ្វើសមយុទ្ធកងទ័ពជាមួយសហរដ្ឋអាមេរិកជាច្រើនដងហើយ ក្រៅពីនោះក៏ធ្លាប់ធ្វើសមយុទ្ធជាមួយប្រទេសចិនផងដែរ។
សូមជម្រាបថា កងទ័ព កម្ពុជា និង កងទ័ព វៀតណាម ធ្វើលំ ហាត់ ហ្វឹកហ្វឺន រួមគ្នា រយៈពេល ប្រាំ ថ្ងៃ នៅ តំបន់ ព្រំដែនកម្ពុជា និងវៀតណាមផ្ដោតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋឆ្លងព្រំដែន ក្នុងពេលមានគ្រោះមហន្តរាយ ដូចជា គ្រោះថ្នាក់ ធម្មជាតិ និងគ្រោះថ្នាក់ជាដើម៕អត្ថបទ៖ ហ៊ន សុភ័ក្រ