ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម៖ ឈាមយុវជនដែលបរិច្ចាគដោយស្ម័គ្រចិត្ត ជាឈាមដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានអំពាវនាវដូចនេះក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងតាខ្មៅសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគោលបំណងបំផុសស្មារតីក្នុងការងាសង្គម និងមនុស្សធម៌តាមរយៈការបរិច្ចាគឈាមសម្រាប់ត្រៀមជួយសង្គ្រោះជីវិត មនុស្សដោយស្ម័គ្រចិត្ត ។ លោក សុខ ប៉ូ បន្តថាការបរិច្ចាគឈាមគឺជាវប្បធម៌នៃការជួយសង្គ្រោះគ្នាទៅវិញទៅមក តែសព្វថ្ងៃនេះការបរិច្ចាគឈាមគឺមានអត្រាទាបត្រឹមតែ ២០%ប៉ុណ្ណោះទូទាំងប្រទេស ហើយដើម្បីធ្វើឲ្យការងារបរិច្ចាគឈាម ទទួលបានជោគជ័យគឺទាមទារឲ្យមានអ្នកបរិច្ចាគឈាមកើនជាង ៨០%ទើបការងារផ្គត់ផ្គង់ឈាមមានភាពល្អប្រសើរទៅបាន។

បញ្ជាក់ពីចំណាប់អារម្មណ៍ដែលបានចូលរួមក្នុងពេលផ្តល់ឈាមនេះដែរកញ្ញា ឯម សោភ័ណ មកពីសង្កាត់សិត្បូ ក្រុងតាខ្មៅ បានឲ្យដឹងថា នេះគឺជាថ្ងៃទី១ហើយសម្រាប់កញ្ញាក្នុងការបរិច្ចាគឈាម ការបរិច្ចាគឈាមនេះគឺមិនបានប៉ះពាល់ដល់សុខភាព អ្វីឡើយ កញ្ញាក៏បានសំណូមពរដល់យុវជនទាំងអស់មេត្តាចូលរួមបរិច្ចាកឈាមឱ្យបានច្រើន ដើម្បីជួយដល់គ្រួសាររងគ្រោះ ដែលត្រូវការឈាមជាបន្ទាន់។
កញ្ញាក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋនិងយុវជនទាំងអស់មេត្តាចូលរួមផ្ដល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស ការផ្ដល់ឈាមទាល់តែយើងមានសុខភាពល្អមានលក្ខខណ្ឌគ្រប់គ្រាន់ ទើបអាចផ្ដល់បានហើយការផ្ដល់នេះគឺគ្មានការ បង្ខិតបង្ខំអ្វីឡើយគឺធ្វើឡើងដោយស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា ឈាមដែលបានទទួលពីការបរិច្ចាកពីយុវជន និងបងប្អូនប្រជាពលរដ្ឋនៅពេលនេះសរុបចំនួន ១៣៣ផ្លោក៕ដោយ៖ គិន ចាន់ពុទ្ធិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation