ឯកឧត្តម ងួន ញ៉ិល ត្រូវបានជ្រើសតាំងជាអនុប្រធានកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ នៃមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី (APA)
| ព័ត៌មានជាតិ
SHARE

តួកគី ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ TITANIC នាទីក្រុងអានតាលីយ៉ា នៃសាធារណ រដ្ឋតួកគី ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាតំបន់អាស៊ី (APA) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាត លើកទី ១២ របស់សភាតំបន់អាស៊ី (APA) ក្រោមប្រធានបទ «តួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងសភាតំបន់អាស៊ី » ។


ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ត្រូវបានជ្រើស តាំងជាអនុប្រធានកិច្ចប្រជុំក្រុម ប្រឹក្សាប្រតិបត្តិលើកទី២ ។

កិច្ចប្រជុំមានរបៀបវារៈចំនួន១០ រួមមាន៖
- ការអនុម័តរបៀបវារៈនៃមហាសន្និបាតលើកទី១២
- ការបោះឆ្នោតជ្រើសរើសសមាសភាពដឹកនាំមហា សន្និបាតលើកទី១២
- របាយការណ៍របស់ប្រធានកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២
- របាយការណ៍របស់អគ្គលេខាធិការ APA
- កិច្ចពិភាក្សាទូទៅ សុន្ទរកថា និងបទបង្ហាញរបស់ប្រធានប្រតិភូក្រោមប្រធានបទ « តួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងសភាតំបន់អាស៊ី »
- កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នានា
- ការធ្វើបទបង្ហាញ និងអនុម័តរបាយការណ៍កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នានា
- កិច្ចប្រជុំសេចក្តីព្រាងគណៈ កម្មាធិការស្តីពីការប្រកាសទីក្រុងអានតាលីយ៉ា
- ការជ្រើសតាំងប្រធានសភាតំបន់អាស៊ីសម្រាប់ឆ្នាំ ២០២២ -២០២៣
- អនុម័តនូវរបាយការណ៍ នៃមហាសន្និបាតលើកទី១២ ៕ដោយ៖វង សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation