គណៈកម្មការជំនាញរដ្ឋសភា ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៦ដើម្បីការធានាទូទាត់ របស់រាជរដ្ឋាភិបាលឲ្យ ក្រុមហ៊ុនអគ្គិសនី
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងប្រធានគណៈកម្មការ និង គណៈកម្ម ការ សាធារណៈការ ដឹកជញ្ជូន ទូរគមនា គមន៍ ប្រៃណី ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែន ដីនគរូបនីយកម្ម និង សំណង់ រួមទាំងឯកឧត្តម លោកជំទាវ ជា សមាជិក សមាជិកាគណៈ កម្ម ការ បានប្រជុំពិភាក្សាជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល និង ឯកឧត្តម បណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប តំណាង ក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងច្បាប់ចំនួន៦ពាក់ព័ន្ធការ ធានាទូទាត់របស់រាជរដ្ឋាភិបាល កម្ពុជាជូនចំពោះក្រុមហ៊ុនមួយ ចំនួនអភិវឌ្ឍវិស័យអគ្គិសនី។ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា។


នៅក្នុងឱកាសនោះដែរឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈ កម្មការទី២រដ្ឋ សភាមានប្រសាន៍ថា៖ ក្រោយពីទទួលសេចក្តីព្រាងច្បាប់ចំនួន ៦ រួមមាន ៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុម ហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាង សង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុម ហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុម ហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ៏ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុ ភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយ មានជ័យ។
៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុម ហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីតធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុម ហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះ អាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។
៦- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុម ហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុ ភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍ សាត់។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៏បញ្ជាក់ទៀតថា ក្រោយពីការពិនិត្យសិក្សាលើ សេចក្តីព្រាងច្បាប់ ទំាង៦ខាងលើនេះរួចគណៈ កម្មការជំនាញរដ្ឋសភា បានឯកភាពដោយរក្សាខ្លឹមសារដើមទាំងស្រុង និងជួបតំណាងរដ្ឋាភិ បាលដើម្បីពិនិត្យលំអិតលើសេច ក្តីព្រាងច្បាប់ទាំងនោះ មុននឹងដាក់ជូនរដ្ឋសភាជាតិ ពិភាក្សាផ្តល់សច្ចាប័ន នាពេលខាងមុខ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៏បញ្ជាក់ថា ក្នុងរយៈ ពេលអាណត្តិទី៦នៃរដ្ឋសភាលើ
មូលដ្ឋាននៃការអនុវត្តយុទ្ធ សាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា សម្តេចបាន ជំរុញការអភិវឌ្ឍវិស័យថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យធ្វើ ដំណើរឈានដល់របត់មួយដ៏សំខាន់នៃការអភិវឌ្ឍន៍។
គោលដៅសំខាន់ៗក្នុងវិស័យថាមពលដែលរាជរដ្ឋាភិបាលបានជំរុញឲ្យអនុវត្ត ក្នុងអាណត្តិកនិងនេះមាន៖
១-ជំរុញការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ និងថ្ងៃសមរម្យដល់សេចក្តីត្រូវការប្រើ ប្រាស់គ្រប់ប្រភេទ។
២- ជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនសុខដុមនីយភាពនៃការ រស់នៅរបស់ប្រជាជននៅតំបន់ ជនបទ។
៣- ការចូលរួមវិនិយោគដោយឯកជនក្នុងការអភិវឌ្ឍវិស័យថាម ពល និងកាត់បន្ថយការប៉ះពាល់បរិស្ថានធម្មជាតិនិងសង្គម ។
៤- ជំរុញបង្កើនប្រសិទ្ធភាពនិងសុវត្ថិភាពនៃការធ្វើសេវាកម្មអគ្គិសនី និង ៥-ចូលរួម អភិ វឌ្ឍន៍ប្រភពថាមពលស្អាត និងថាមពល កកើតឡើងវិញ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ទៀតថា ការបង្កើតរោងចក្រផលិតថាម ពលអគ្គិសនីដើរដោយធ្យូងថ្ម និងពន្លឺព្រះអាទិត្យដើម្បីធានាបាននូវការផ្គត់ផ្គង់ តម្រូវការនៃការប្រើអគ្គិសនីនីពេល អនគាត់និងបំរើដល់វិស័យ សំខាន់ៗច្រើនទៀតជួយដល់ការអភិវឌ្ឍន៏សេដ្ឋ កិច្ចជាតិ កាន់តែរីកចម្រើន ៕ដោយ៖វង សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation