មេបញ្ជាការកងទ័ពជើងគោក បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរងបស់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ អង្ករ៥តោន ត្រូវបានដឹកយកប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចទាំងពីរ ដែលលោកតែងតែគិតគូពីសុខទុក និងជីវភាពរស់នៅរបស់អតីតជយុទ្ធជន តាមរយះការជួយឧបត្ថម្ភជាសម្ភារៈថវិកា ការសាងសង់ផ្ទះ ការពិនិត្យសុខភាព និងសារៈសំខាន់ផ្សេងៗជាច្រើនទៀត។

លោកបានបញ្ជាក់ថា ចំពោះអង្ករដែលអំណោយដ៏ថ្លៃថ្លានេះ គឺដើម្បីបើកជូនគ្រួសារពសមាជិកអតីតយុទ្ធជនកម្ពុជា ដែលទទួលមរណៈ បន្ថែមពីលើប្រាក់មរណៈរបស់សមាគម។

លោកបានបញ្ជាក់បន្ថែមថា គឹតត្រឹមចុងឆ្នាំ២០១៩នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិសាត់ បានទទួលការឧបត្ថម្ភដ៏ថ្លៃថ្លានូវអង្ករសរុប២៨តោន និងថវិការមួយចំនួនទៀត។

លោកបានលើកឡើងថា ឆ្លើយតបនិងការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានចុះជួបសួរសុខទុក្ខ និងពិនិត្យមើលភាពខ្វះខាតរបស់បងប្អូនសមាជិកសមាកគម និងបានជួយសាងសង់ផ្ទះស្នាក់នៅជូនដល់សមាជិកទីទាល់ក្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្គិត ជាង៣០ខ្នងផ្ទះ និងបានផ្តល់ប័ណ្ណថែទាំសុខភាពដោយឥតគឹតថ្លៃ(ប.ស.ស) ដល់សមាជិកទាំងអស់ផងដែរ៕ដោយ៖អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation