រថយន្តដឹកឈើមួយបើបុកម្តុំក្បាលស្ពានពាមតេ សំណាងមិនចំផ្ទះពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ រថយន្តសាំយ៉ុងដឹកឈើបើកបរក្នុងល្បឿនលឿនបានបង្ករគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់រការកណ្ដាលក្រុងក្រចេះ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ធ្វើអោយមានការភ្ញាក់ផ្អើល ក្នុងនោះបង្ករអោយខូចខាត ផ្លាកគណបក្ស កុងទ័រទឹក និងសម្ភារ:ផ្សេងៗទៀត។

បន្ទាប់ពីកើតហេតុនេះភ្លាម យើងឃើញម្ចាស់រថយន្ត បានយករថយន្ត កូរ៉េមកអូសរថយន្តបង្ករចេញភ្លាម តែត្រូវបានមេប៉ុស្ដិ៍ ចៅសង្កាត់មកដល់ដើម្បីទាមទារអោយសងផ្លាកគណបក្ស និងសងសម្ភារ:របស់ពលរដ្ឋ រីឯរថយន្តនិងឈើិមិនមានចំណាត់ការ។

ចំណែកសមត្ថកិច្ច និងមន្ត្រីជំនាញមិនមានវត្តមានក្នុងនោះទេ
ដែលធ្វើអោយមហាជនរស់នៅសង្កាត់រការកណ្ដាល បានលើកឡើងថា នេះសំណាងហើយ បើកលឿនទៅបុកបង្គោលភ្លើង កុងទ័រទឹក ផ្លាកគណបក្ស បើបុកចូលផ្ទះពលរដ្ឋវិញមិនដឹងយ៉ាងណាទេ មិនដឹងស្លាប់ប៉ុន្មានរស់ប៉ុន្មាននោះទេ គួរតែសមត្ថកិច្ច ជំនាញ ជាពិសេសប៉េអឹមនៅក្បាលស្ពានពាមតេ យាម២៤ម៉ោងលើ២៤ម៉ោង គួរតែមានចំណាត់ការផង កុំបណ្ដែតបណ្ដោយខ្លាំងពេក។

បើយោងតាមការបញ្ជាក់ ពីលោកឧត្ដមសេនីយ៍ សាន្ត ប៊ុនថាន មេបញ្ជាការអាវុធខេត្តក្រចេះលោកធ្លាប់បញ្ជាក់ថា មន្ត្រីអាវុធហត្ថខេត្ត បានដាក់កម្លាំងបង្ក្រាបបទល្មើសគ្រប់ច្រក មិនអនុញ្ញាត្តិអោយមានការចរាចរឈើទេ បើតំបន់ណាមានបទល្មើសចេញទទួលខុសត្រូវ ។

ពលរដ្ឋឆ្ងល់យ៉ាងខ្លាំង ចំពោះកងម្លាំងដែលដាក់ឈរជើងនៅយាមក្បាលស្ពានពាមតេ តើដាក់ធ្វើអ្វី ? បើឈើចេញរាល់យប់ថ្ងៃ ។ ដោយ៖នាង ចន្ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation