ការប្រឡងចូលនាយទាហានឆ្នាំ២០១៩ នឹងធ្វើឡើងនៅថ្ងៃទី២២ ធ្នូ តាមមណ្ឌលប្រឡងទាំង៦ព្រមៗគ្នាទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ គណ:កម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស បានជូនដំណឹងដល់បេក្ខជន និងបេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូលវគ្គនាយទាហានសកម្មជំនាន់ទី២៨ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១២ វគ្គនាយទាហានបន្តវេនជំនាន់ទី១៣ និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធា ត្រូវមកពិនិត្យឈ្មោះ និងទីកន្លែងប្រឡង នៅតាមមណ្ឌលប្រឡង ដែល
បានដាក់ពាក្យប្រឡងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមសេចក្តីជូនដំណឹងដែល CNC ទទួលបាននៅថ្ងៃនេះ គណ:កម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស បានបង្ហាញថា មណ្ឌលប្រឡងនឹងត្រូវបែងចែកជា ៦ ដូចជា៖

១.មណ្ឌលប្រឡងរាជធានីភ្នំពេញ

-ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេសនៅវិទ្យាល័យបាក់ទូក និងសាលាបឋមសិក្សាបាក់ទូក
រាជធានីភ្នំពេញ។

២. មណ្ឌលប្រឡងយោធភូមិភាគទី១
- ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេសនៅ វិទ្យាល័យហ៊ុនសែនស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

៣.មណ្ឌលប្រឡងយោធភូមិភាគទី២
- ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។

៤. មណ្ឌលប្រឡងយោធភូមិភាគទី៣
-ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស នៅវិទ្យាល័យជាស៊ីមតាកែវ ខេត្តតាកែវ ។

៥. មណ្ឌលប្រឡងយោធភូមិភាគទី៤
-ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប។

៦. មណ្ឌលប្រឡងយោធភូមិភាគទី៥
-ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។

ដែលក្នុងនោះ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ឈ្មោះបេក្ខជន បេក្ខនារី នឹងត្រូវបិទនៅតាមមណ្ឌលប្រឡង
ដោយឡែក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧:០០នាទី ដល់ម៉ោង ១១:៣០នាទី ដោយប្រឡងចំណេះដឹងទូទៅនិងភាសាបរទេស។ ដោយឡែកការប្រឡងវិញ្ញាសាកាយសម្បទា
នឹងប្រព្រឹត្តិទៅនៅតាមមណ្ឌលប្រឡងនីមួយៗ
ប៉ុន្តែចំពោះពេលវេលា គណៈកម្មការប្រឡងតាមមណ្ឌលនីមួយៗ និងជូនព័ត៌មានលម្អិតបន្ថែម
ទៀតនៅពេលក្រោយ៕ដោយ៖ អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation