បណ្តាញអ៊ីនធើណិតរបស់ Ezecom បានពង្រីកសមត្ថភាព តភ្ជាប់ទៅប្រទេសក្នុងតំបន់អាស៊ាន
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៏ EZECOM បានសហការជាមួយក្រុមហ៊ុន LXT Networks ជាក្រុមហ៊ុន ឯកទេសផ្គត់ផ្គង់ខ្នាតធំនូវបណ្តាញខ្សែកាប្លិ៍លើដីក្នុងតំបន់អាស៊ាន ក្នុងការពង្រីកវិសាលភាពបណ្តាញ អ៊ីនធឺណិតកម្រិតអន្តរជាតិ និងជំរុញការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់អាស៊ាន ដែលមាន ដូចជា ថៃ មីយ៉ាន់ម៉ា ឡាវ និង វៀតណាម សំដៅផ្គត់ផ្គង់សេវាអ៊ីនធឺណិតកាន់តែខ្លាំងក្លា និងកាន់តែប្រសើរឡើង។


លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានឲ្យដឹងថា ភាពជាដៃគូថ្មីនេះ ជាដៃគូតភ្ជាប់ដ៏ល្អសម្រាប់ការ ពង្រីកវិសាលភាពរបស់យើងក្នុងប្រទេសថៃ មីយ៉ាន់ម៉ា និងប្រទេសដទៃទៀត ។

អគ្គនាយកក្រុមហ៊ុន EZECOM បន្តថា ភាពជាដៃគូជាមួយក្រុមហ៊ុន LXT Networks នឹងអនុញ្ញាតឲ្យក្រុមហ៊ុន EZECOM ចូលប្រើប្រាស់បណ្តាញរបស់ LXT Networks ដ៏ធំទូលាយក្នុងតំបន់អាស៊ី ដើម្បីផ្ដល់សេវា អ៊ីនធើណិតសមត្ថភាពអន្តរជាតិ ដែលតភ្ជាប់អតិថិជនចាស់ និងអតិថិជនថ្មី នៅក្នុងតំបន់មានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។


អត្ថបទ ៖ អៀវ ឈាងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation