ព័ត៌មានអន្តរជាតិ

លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ថារក្សាភាពស្ងៀមស្ងាត់ក្នុងរឿងក្ដីប្រល័យពូជសាសន៍

image

ប្រទេសហ្គំប៊ីបានថ្កោលទោសភាពស្ងៀមស្ងាត់របស់មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើព្រៃផ្សៃប្រឆាំងពលរដ្ឋមូស្លីមភាគតិចរ៉ូហ៊ីងយ៉ា។

ប្រទេសក្នុងទ្វីបអាហ្វ្រិកមួយនេះដែលមានពលរដ្ឋភាគច្រើនជាមូស្លីមបានចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ាពីបទប្រល័យពូជសាសន៍នៅក្នុងរឿងក្ដីដែលត្រូវបាននាំទៅដល់តុលាការកំពូលរបស់អង្គការសហប្រជាជាតិ។

ក្រុមមេធាវីបាននិយាយថា លោកស្រី ស៊ូជី បានព្រងើយកន្តើយចំពោះការចោទប្រកាន់ទៅលើប្រទេសមីយ៉ាន់ម៉ាពាក់ព័ន្ធការសម្លាប់រង្គាល, ការរំលោភ និងការនិរទេសដោយបង្ខំ។ ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះបានថ្លែងការពារប្រទេសរបស់លោកស្រីដោយហៅរឿងក្ដីនេះថាគ្មានភាពពេញលេញនិងមិនត្រឹមត្រូវ។

នៅក្នុងសុន្ទរកថារបស់លោកស្រីនៅឯតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី ស៊ូជី បាននិយាយថារឿងក្ដីប្រល័យពូជសាសន៍នេះអាចធ្វើឱ្យអន្តរាយដល់ការផ្សះផ្សាជាតិ៕