ក្រសួងបរិស្ថានកោះប្រជុំជាមួយភាគីពាក់ពន្ធ័រកដំណោះស្រាយរឿងសម្រាបក្នុងក្រុងភ្នំពេញ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជន និងកីឡា មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ និងសង្កាត់ទូទាំងរាជធានីភ្នំពេញ។


រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯ.ឧ អ៊ាង សុផល្លែត បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺស្វែងយល់ពីបញ្ហាដែលកំពុងជួបប្រទះនៅមូលដ្ឋានផ្ទាល់ ពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសំណល់រឹងឱ្យមានលក្ខណៈជាប្រព័ន្ធឈានឆ្ពោះទៅរកការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ លិខិតបដ្ឋានគតិយុទ្ធដែលមានស្រាប់ លុបបំបាត់បញ្ហាសំរាម។


សូមជម្រាបថា ជារៀងរាល់ថ្ងៃ ទីលានចាក់សំរាមដង្កោ បានផ្ទុកសំរាមលើសពីជាង៦លានតោន ស្របពេលដែលក្នុងមួយថ្ងៃៗសំរាមចេញពីរាជ ធានីភ្នំពេញ ដឹកទៅកាន់ទីលានមានប្រមាណជាង២០០០តោន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation