យន្តហោះយោធាស៊ីលីដែលដឹកមនុស្ស ៣៨នាក់បានធ្លាក់ក្បែរតំបន់អង់តាកទិច
| ព័ត៌មានអន្តរជាតិ
SHARE

កងទ័ពអាកាសឈីលីកាលពីថ្ងៃអង្គារ (១០ ធ្នូ) បាននិយាយថាយន្តហោះដឹកទំនិញមួយរបស់ខ្លួនបានធ្លាក់ដោយមានមនុស្សជិះ ៣៨ នាក់នៅលើយន្តហោះបន្ទាប់ពីបានបាត់ខ្លួននៅក្នុងតំបន់ដាច់ស្រយាលមួយរវាងអាមេរិកខាងត្បូងនិងអង់តាក់ទិកដែលឱកាសនៃការរស់រានមានជីវិតមើលទៅពិបាកនឹងមានណាស់។

យន្តហោះ Hercules C-130 បានហោះឡើងនៅម៉ោង ៤ និង ៥៥ នាទី។ កាលពីថ្ងៃច័ន្ទពីភាគខាងត្បូងនៃទីក្រុង Punta Arenas ក្នុងប្រទេសឈីលីនាតំបន់ Patagonia ហើយកំពុងឆ្ពោះទៅកាន់មូលដ្ឋានមួយនៅអង់តាក់ទិក ប៉ុន្តែឧបករណ៍បញ្ជាបានបាត់បង់ទំនាក់ទំនងជាមួយយន្ដហោះភ្លាមៗបន្ទាប់ពីម៉ោង ៦ ៖ ០០ ល្ងាច។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនមិនទាន់កំណត់បាននូវទីតាំងយន្តហោះ ធ្លាក់នៅឡើយទេប៉ុន្តែបានសន្និដ្ឋានថាយន្ដហោះច្បាស់ជាធ្លាក់ហើយបើគិតពីចំនួនម៉ោងដែលវាបានបាត់ចេញពីប្រព័ន្ធតាមដានការហោះហើរ។ រដ្ឋមន្រ្តីក្រសួងការពារជាតិបានបន្ថែមទៀតថាពុំមានក្តីសង្ឃឹមថាអ្នកជិះនៅលើយន្តហោះនោះនៅមានជីវិតនោះឡើយ។

កងទ័ពអាកាសបាននិយាយថាយន្ដហោះនេះផ្ទុកសមាជិកនាវិក ១៧ នាក់និងអ្នកដំណើរ ២១ នាក់។ ក្រុមជួយសង្គ្រោះរបស់ខ្លួនបាននិងកំពុងរុករកតំបន់ដែលវាបានបាត់បង់ទំនាក់ទំនងជាមួយយន្ដហោះដោយមានគោលដៅជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតដែលអាចមាន។

តំបន់ដែលយន្ដហោះបានបាត់នោះជម្រកមហាសមុទ្រដ៏ធំធេងមួយដែលសំបូរដោយផ្ទាំងទឹកកពុំមានមនុស្សរស់នៅមានតែសត្វភេសមុទ្រនៅចុងញោចនៃទ្វីបអាមេរិកខាងត្បូង។ កងទ័ពអាកាសបាននិយាយថាអ្នកជិះនៅលើយន្ដហោះដែលធ្លាក់នោះគឺជាក្រុមមន្រ្តីយោធាដែលមានភារកិច្ចខាងផ្គត់ផ្គងភ័ស្តភារនៅឯមូលដ្ឋានយោធាស៊ីលីនាតំបន់អង់តាក់ទិក។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation