សម្តេចតេជោ បានបង្ហាញការមិនពេញចិត្តចំពោះវប្បធម៌លាបពណ៌របស់ក្រុមប្រឆាំងផ្កាប់មុខដែលចោទកីឡាករបាលទាត់កម្ពុជា កែវ សុខផេង ថាជាជនជាតិវៀតណាម និងលក់ក្បាលអោយវៀតណាម
| ព័ត៌មានជាតិ
SHARE

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUSនាព្រឹកថ្ងៃទី១១ ខែធ្នូនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសូមស្នើសុំអោយប្រជាពលរដ្ឋមានការយោយល់ចំពោះកីឡាករបាល់ទាត់ កែវ សុខផេង ដែលទាត់បាល់១១ម៉ែត្រមិនចូល ធ្វើអោយចាញ់មីយ៉ាន់ម៉ា និងមិនទទួលបានមេដាយសំរិទ្ធ ក្នុងឪកាសប្រកួតក្នុងព្រឹត្តិការស៊ីហ្គេម ២០១៩ នៅហ្វីលីពីន។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កាលពីម្សិលមិញ សម្តេចផ្ទាល់បានព្យាយាមចូលរកក្នុងហ្វេសបុករបស់កែវ សុខផេង ដើម្បីចង់សរសេរលើកទឹកចិត្តកុំអោយបាក់ទឹកចិត្ត។ សម្តេចតេជោបានបន្តថា តាមពិតជាមោទនភាពទៅវិញទេចំពោះ កែវសុខផេងដែលជាកីឡាករឆ្នើមបានរកពិន្ទុ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរអំពីទម្រង់នៃការលេងបាល់របស់កីឡាករបាល់ទាត់របស់កម្ពុជាដែលលេងបានល្អ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតស៊ីហ្គេម២០១៩នេះ ជាប្រវត្តិសាស្រ្តដែលកម្ពុជាអាចរកបានមេដាយសរុបចំនួន៤៦។
ដោយសារមានការចោទប្រកាន់តាមបណ្តាញហ្វេសបុករបស់ក្រុមមួយចំនួនចំពោះកីឡាករ កែវ សុខផេង សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការមិនពេញចិត្តចំពោះវប្បធម៌លាបពណ៌របស់ក្រុមប្រឆាំងផ្កាប់មុខដែលចោទកីឡាករបាលទាត់កម្ពុជា កែវ សុខផេង ថាជាជនជាតិវៀតណាម និងលក់ក្បាលអោយវៀតណាម។

សូមជំរាបថា កម្ពុជាយើងទទួលបានមេដាយសរុប ចំនួន៤៦ក្នុងនោះ មេដាយ មាស៤គ្រឿង ប្រាក់៦គ្រឿង សំរិទ្ធ៣៦គ្រឿង ដោយស្ថិតក្នុងចំណាត់ថ្នាក់ទី៧ ចំណោម១១ប្រទេស គឹនៅលើ ទីម័រឡេស្តេ ឡាវ ប្រុយណេ មីយ៉ាន់ម៉ា។អត្ថបទ ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation