ពលរដ្ឋជួបគ្រោះដោយខ្យល់កន្ត្រាក់១១១៣ គ្រួសារទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរួមជាមួយអុនប្រធានកិត្តិយសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សាខា កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ចំនួន ១១១៣គ្រួសារ នៅក្នុងស្រុកព្រៃនប់ ( មកពីឃុំ ចំនួន៣ គឺឃុំវាលរេញ ០២គ្រួសារ សាមគ្គី ៣២៧គ្រួសារ ឃុំទឹកល្អក់ ៣១៩គ្រួសារ និងឃុំទឹកថ្លា ៤៦៥គ្រួសារ ) កាលពីព្រឹក ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០១៩។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមប្រធាន សាខាកាកបាទក្រហមខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ 

ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមបង្ការជាមុនចំពោះគ្រោះថ្នាក់ធម្មជាតិ កើតឡើងជាយថាហេតុ ដែលតែងតែកើតមានឡើងស្ទើរតែជារៀងរាល់ឆ្នាំចំពោះឃុំទាំងបីខាងលើ ក្នុងពេលឈានចូលដល់រដូវរំហើយមកដល់ ។

ឯកឧត្តមបានក្រើនរំលឹកសង្កាត់ធ្ងន់សុំឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះមួយរយះពេលកន្លងមកនេះខេត្តព្រះសីហនុបានរងនូវសោកនាដកម្មពីបញ្ហា គ្រោះថ្នាក់ចរាចរណ៍នេះជាច្រើនករណីមកហើយ ជាពិសេសករណីថ្មីៗ ដោយការមិនគោរពសិទ្ធ ការមិនគោរពស្លាកសញ្ញា នៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា ។

ហើយអំណោយដែលផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិនាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០ គីឡូ មី ១កេះ ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ កន្ទេល ០១ តង់ ០១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាចំនួន ៥ម៉ឺនរៀល ៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation