សម្តេចតេជោ ហ៊ុន សែន​ និង​សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ឧបត្ថម្ភបុរសម្នាក់ជួយក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងហេតុការណ៍ផ្ទុះហ្គាសឆេះរថយន្ត
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ដោយក្តីអាណិតអាសូរបុរសម្នាក់ត្រូវភ្លើងឆេះខ្លោចប្រាណ ព្រោះតែបានជួយក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងហេតុការណ៍ផ្ទុះហ្គាសឆេះរថយន្ត នៅក្រុងតាខ្មៅ បណ្តាលឲ្យគាត់ត្រូវឆេះភ្លើងពេញខ្លួនប្រាណ ពេលនេះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យព២ ក្រុងបាត់ដំបង នោះ សម្តេចតេជោ ហ៊ុន សែន​ និង​ សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភថវិកាដល់លោកពូ ឃុត សំណាង ចំនួន១ម៉ឺនដុល្លារ ដែលការប្រគល់ថវិកានេះបាននាំយកដោយផ្ទាល់ដៃពីសំណាក់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងទឹកមុខអាណិតអាសូរ បានមានប្រសាសន៍ថា គួរឲអាណិតណាស់លោកពូ ក្នុងអាការ:ភ្លើងឆាបឆេះ ពេញខ្លួនប្រាណ និង ភាពក្តៅរលាកឈឺផ្សាពេញរូបរាង្គកាយ។ នេះគឺជាអំពើដ៏ល្អដែលជួយសង្គ្រោះជីវិតក្មេងស្រីម្នាក់ឲ្យរួចផុតពីសេចក្តីស្លាប់។ លោកស្រីបន្តថា ថវិកាចំនួន១មុឺនដុល្លា ដែលជាទឹកចិត្តដ៏សប្បុរសរបស់សម្តេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អាចជួយឧបត្ថម្ភដោះស្រាយ និងអាចជួយកាត់បន្ថយថ្លៃនៃការចំណាយព្យាបាល និងការលំបាកផ្សេងៗផងដែរ។

លោកពូ ឃុត​ សំណាង​ សូមគោរពថ្លែងអំណរគុណសម្តេចទាំងទ្វេរ និង បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភគាំទ្រ និងផ្ដល់ក្តីអាណិតអាសូរចំពោះរូបគាត់។

សូមរំលឹកថា លោកពូ ឃុត​ សំណាង​ គឺជាវីរបុរសជួយសង្គ្រោះក្មេងស្រីម្នាក់ចេញពីការផ្ទុះហ្គាសរថយន្តនៅក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល ​បណ្តាល​ឲ្យ​គាត់​ត្រូវ​ភ្លើង​ឆេះ​ពេញខ្លួនស្ទើរ​បាត់​បង់ជីវិត​។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation