កូរ៉េខាងត្បូងកំពុងឃ្លាំមើលកូរ៉េខាងជើងយ៉ាងដិតដល់បន្ទាប់ពីមានការសាកល្បងដ៏សំខាន់មួយនៅទីតាំងបាញ់រ៉ុក្កែត
| ព័ត៌មានអន្តរជាតិ
SHARE

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃចន្ទនេះថាប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើងយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីកូរ៉េខាងជើងបានអះអាងថាបានធ្វើការសាកល្បងដ៏សំខាន់មួយនៅឯទីតាំងបាញ់រ៉ុក្កែតរយៈចម្ងាយ។

កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអាទិត្យថាបានធ្វើការសាកល្បងនោះនៅឯទីតាំងបាញ់បង្ហោះផ្កាយរណបមួយកន្លែងដែលជាទីតាំងត្រូវបានកសាងឡើងវិញបន្ទាប់ពីកូរ៉េខាងជើងបានកម្ទេចចោលផ្នែកខ្លះនៃទីតាំងនោះក្នុងអំឡុងពេលនៃកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨។

ការប្រកាសនេះបានកើតឡើងក្នុងគ្រាដែលមានភាពមិនច្បាស់លាស់ថាតើនឹងអាចមានកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរឡើងវិញឬយ៉ាងណាខណៈដែលកូរ៉េខាងជើងបានគំរាមថានឹងស្វះស្វែងរកមធ្យោបាយថ្មីប្រសិនបើខ្លួនមិនទទួលបានសម្បទានសំខាន់ៗពីសហរដ្ឋអាមេរិកឲ្យបានមុនដាច់ឆ្នាំនេះ។

អ្នកជំនាញអំពីប្រទេសកូរ៉េខាងជើងបាននិយាយថាការសាកល្បងថ្មីនោះរបស់កូរ៉េខាងជើងទំនងជាការសាកល្បងម៉ាស៊ីនសម្រាប់បំពាក់មីស៊ីល។

អ្នកជំនាញរូបនោះក៏បានព្រមានដែរថាកូរ៉េខាងជើងអាចបន្តឆ្កឹះឲ្យអាមេរិកនៅមិនសុខតាមរយៈការសាកល្បងអាវុធដើម្បីប្រើជាតាក់តិកដាក់សម្ពាធសម្រាប់ស្វែងរកការចរចានិងបានបន្ថែមថាលទ្ធភាពនៃការឈានទៅដល់ដំណោះស្រាយសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរកាន់តែតិចទៅៗ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation