រដ្ឋមន្ត្រីក្រសួងការបរទេស ស្នើឲ្យអ្នកវិនិយោគប៉ាគីស្ថាន មកវិនិយោគមកកម្ពុជាបន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិ បត្តិការអន្តរជាតិ ទទួលជួបលោកអាំចាតអាលី Amjad Ali Sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

ក្រោយពីចប់ជំនួប ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរឯកអគ្គរដ្ឋទូតប៉ាគីស្ថានដែលបានបំពេញបេសកកម្មនៅកម្ពុជា ៦ឆ្នាំកន្លះប្រកបដោយជោគជ័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យអ្នកវិនិយោគប៉ាគីស្ថានមកវិនិយោគមកកម្ពុជាបន្ថែមទៀត រួមទាំងអ្នកទេសចរណ៍មកកម្ពុជាអោយបានច្រើន៕

ឯកឧត្តមកុយ គួង បន្តថា ក្នុងជំនួបពិភាក្សាទ្វេភាគីទាំងពីរ ក៏បានរំលឹកអំពីការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប៉ាគី ស្ថាន អញ្ជើញសម្ដេចតេជោហ៊ុនសែន ទៅទស្សនកិច្ចនៅប៉ាគីស្ថាននៅពេលខាងមុខ។សម្ដេចនាយករដ្ឋមន្ត្រីនឹងរកពេលវេលាសមស្របណាមួយទៅបំពេញទស្សនកិច្ចនិងប៉ាគីស្ថានតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ប៉ាគីស្ថានដែលទទួលស្គាល់ឯករាជ្យ របស់កម្ពុជាតាំងពីឆ្នាំ១៩៥២ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ប៉ាគីស្ថានដែលផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសការបណ្ដុះបណ្ដាល ធនធានមនុស្សផ្នែកការទូត ធនាគារ ផ្លូវដែក និងសុខាភិបាល។ កម្ពុជា សង្ឃឹមថា ប៉ាគីស្ថាននឹងបន្តផ្ដល់ការបណ្ដុះ បណ្ដាល ជាបន្តទៀត។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីការពង្រីកវិស័យសហ ប្រតិ បត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្មនិងនយោបាយ វប្បធម៌ កសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀត៕
អត្ថបទ ៖ វង សុភ័ក្ត្រ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation