ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ស្នើ៤ចំណុចដល់អភិបាលខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការីបានចូលជួប សំណេះសំណាលពិភាក្សាការងារជាមួយ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍនិងការវិនិយោគរបស់វិស័យឯកជនក្នុងខេត្តព្រះសីហនុតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានលើកសំណើចំនួន ៤ជូនចំពោះឯកឧត្តមអភិបាលខេត្តរួមមាន៖

១. ស្នើសុំឱ្យមានកម្មវិធីជួបពិភាក្សាប្រចាំខែជាមួយឯកឧត្តមអភិបាលខេត្តដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយវិស័យឯកជននិងមានភាពងាយស្រួលក្នុងការប្រមូលព័ត៌មាននានាពីវិស័យឯកជនឲ្យទាន់សភាពការណ៍ ជាមួយនឹងរដ្ឋបាលខេត្ត។

២. ស្នើសុំឲ្យមានកិច្ចប្រជុំជាមួយវិស័យឯកជន ៣ខែ ឫ ៦ខែ ម្ដងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានារបស់វិស័យឯកជនមុននឹងបញ្ហាប្រឈទាំងនោះត្រូវបានបញ្ជូនចូលក្នុងកិច្ចប្រជុំថ្នាក់ជាតិ។

៣. ស្នើសុំឱ្យមានតំណាងវិស័យឯកជន ចូលរួមជាមួយថ្នាក់ដឹកនាំខេត្ត ពេលចេញទៅបេសកកម្មនៅក្រៅប្រទេសម្ដងៗដើម្បីឲ្យវិស័យឯកជន មានការទំនាក់ទំនងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតក្នុងការមកបណ្ដាក់ទុនរកស៊ី នៅខេត្តព្រះសីហនុ។

៤. ស្នើសុំរៀបចំក្រុមការងារបច្ចេកទេសរៀបចំឯកសារដែលបង្ហាញពីសក្ដានុពលរបស់ខេត្ត ចំណុចគោលដៅ ជុំវិញការវិនិយោគដែលជាមធ្យោបាយងាយស្រួលពន្យល់ដល់វិនិយោគទុន នឹងទាក់ទាញវិនិយោគឲ្យមកធ្វើការវិនិយោគនៅខេត្ត។


ជាការឆ្លើយតបឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានទទួលយកសំណើរ របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុលើកឡើងខាងលើ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជន ជាមួយនឹងរដ្ឋបាលខេត្ត រួមគ្នាក្នុងការ គៀងគរទាក់ទាញអ្នកវិនិយោគ ទាំងក្រៅប្រទេសនិងក្នុងស្រុកមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុគឺជាខេត្តគោលដៅទេសចរណ៍វិនិយោគឧស្សាហកម្មពាណិជ្ជកម្ម ក្នុងនោះខេត្ត មានហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសនិងផ្លូវដែក មិនតែប៉ុណ្ណោះខេត្តព្រះសីហនុក៏មានកំពង់ផែទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជាក្នុងការ នាំទំនិញ គ្រប់ប្រភេទទៅកាន់បណ្ដាប្រទេសនៅលើពិភពលោកមានភាពងាយស្រួលផងដែរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation