ប្រជាកសិករសំដែងនូវទឹកចិត្តត្រេកអរចំពោះអភិបាលខេត្តកំពង់ចាមបានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវជូនពួកគាត់ទាន់ពេលវេលា
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ប្រជាពលរដ្ឋស្ថិតនៅក្នុងនៅចំណុចបឹងវែង ព្រែកតាមាស ក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម  បានសំដែងនូវទឹកចិត្តសប្បាយរីករាយខណៈដែលឯឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និងដោយមានការយកចិត្តទុកដាក់ពីសំណាក់មន្ទីរ និងក្រសួងធន ធានទឹកគឺបានចុះធ្វើអន្តរាគមន៍រៀបចំម៉ាស៊ីនបូមទឹកដើម្បីបូមទឹក សង្គ្រោះ ដំណាំ ស្រូវរបស់ប្រជាច្រើនហិកតា ដែលកំពុងប្រឈមកង្វះ ខាតទឹកប្រើប្រាស់ ។

ក្នុងដំណើរ ចុះពិនិត្យស្ថានភាពបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋពីសំណាក់ឯកឧត្តមអភិបាលខេត្ត កំពង់ចាមនេះដែរ បើតាមកសិករឈ្មោះ ផន ផា អាយុ៦០ឆ្នាំស្ថិតនៅភូមិខាងលើបានឲ្យដឹងថា នៅក្រោយឆ្នាំ១៩៧៩ គាត់ត្រូវបានអាជ្ញាធរមូលដ្ឋានចែកដីឲ្យគាត់បានចំនួន ៤ស្រែ ដែលមានទំហំជាងកន្លះហិកតា គាត់តែងតែដាំដំណាំស្រូវភេទIR85 ជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយជីវភាពគ្រួសារ។កសិកររូបនេះបានប្រាប់បន្តថា ចំពោះផលស្រូវដែលទទួល បានគឺអាចផ្គត់ផ្គង់និងដោះស្រាយជីវភាពគ្រួសារបានសមល្មម។ប៉ុន្តែដោយសារគ្រោះធម្មជាតិមានការប្រែប្រួលរហូតមកដល់ឆ្នាំ ២០១៩នេះ គាត់បានជួបបញ្ហាខ្វះខាតទឹក សម្រាប់ ស្រោចស្រពដំណាំស្រូវចំនួន២លើក។ រូបគាត់ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងភូមិខាងលើនេះ មានក្តីសប្បាយរីករាយដែលអាជ្ញាធរមូលដ្ឋានពិសេសឯកឧត្តមអភិបាលខេត្តបានដឹកនាំកម្លាំងមន្ត្រីជំនាញចុះមកជួយអន្តរាគមន៍បូមទឹកដោយទាន់ពេលវេលា។ 

ក្រៅពីនេះប្រជាកសិករទាំងនោះ មានជំនឿយ៉ាងមុតមាំថា ផលនឹងទទួលផលល្អ នឹងអាចផ្គត់ផ្គង់ជីវភាព គ្រួសារបានសមល្មម មិនខ្វះនោះទេ។

ក្នុងដំណើរចុះពិនិត្យស្ថានភាពបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនេះដែរក្នុងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមខេត្តបានឲ្យដឹងថា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានរាយការណ៍ មានដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម កំពុងតែប្រឈមនឹងកង្វះខាតទឹកនោះគឺបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនៅទីតាំង ផ្ទាល់តែម្តង។ ហើយឯកឧត្តមក៏បានជំរុញនិងលើកទឹកចិត្តឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ គឺខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការជួយ សង្គ្រោះដំណាំស្រូវ របស់ប្រជាកសិករ។ 

ឯកឧត្តមអភិបាលខេត្តក៏សូមឱ្យបងប្អូនមេត្តាចូលរួមសហការជាមួយ និងក្រុមការងារឲ្យបានផុសក្នុងការសង្គ្រោះដំណាំស្រូវធ្វើយ៉ាងណាសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារកុំឲ្យមានការខ្វះខាត៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation