សីតុណ្ហភាពខេត្តកំពង់ចាមបានចុះត្រជាក់ខ្លាំងជាងធម្មតាជាពិសេសពេលយប់និងព្រលឹម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖សម្រាប់ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះក៏ដូចជាប៉ុន្មានថ្ងៃមុនសីតុណ្ហភាពក្នុងខេត្តកំពង់ចាមបានចុះត្រជាក់ខ្លាំងជាងធម្មតាជាពិសេសនៅពេលយប់ និងពេល ព្រលឹម។ 

ចំពោះផ្ទៃមេឃវិញ គឺពុំមានមភ្លៀងធ្លាក់នោះទេ មានតែខ្យល់បកតិចៗ និងពេលខ្លះខ្លាំងនិងមានសភាពត្រជាក់។

ក្នុងកំឡុងពេលមានចុះត្រជាក់នេះដែរក៏សង្កេត ឃើញមានបងប្អូនប្រជាពលរដ្ឋរួមទាំងក្រុមគ្រួសារ និងក្មេងតូចៗពាក់អាវធំៗ ក្រាស់ និង ពាក់ច្រើនជាន់ ហើយប្រជាពលរដ្ឋខ្លះគាត់ក៏មិនសូវចេញហាត់ប្រាណពេលព្រឹកដូចរាល់នោះ ទេដោយមេឃចុះត្រជាក់ខ្លាំង។ 

ដោយឡែកបើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបានបញ្ជាក់នៅព្រឹកនេះថាសម្រាប់ខេត្តកំពង់ចាមមានសីតុណ្ហភាពទាប១៩អងស្សារសេ និងខ្ពស់ត្រឹម២៨អង្សាសេប៉ុណ្ណោះ៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation